សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្មនិងករណីលួច

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួន ករណីទទួលផលចោរកម្ម និងលួច តាំងពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦មកម៉្លេះ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្ទះ១៨១ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង៣នាក់នោះទី១មានឈ្មោះ សេត រ៉ានី ភេទស្រីអាយុ២៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់និងមានស្រុកកំណើត ភូមិព្រៃស្ពឺ ឃុំព្រៃស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាមទី២ឈ្មោះ អៃ សារ៉ែន ភេទប្រុសអាយុ៣១ឆ្នាំមុខរបេមិនពិតប្រាកដទាំងនាក់នេះត្រូវជាប្តីប្រពន្ធស្នាក់នៅជាមួយគ្នានិងមានស្រុកកំណើតភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវនិងទី៣ឈ្មោះ កុយ ឡយ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរលក់កងឡានស្នាក់នៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខនិងមានស្រុកំណើតភូមិឫស្សីស្រុកខាងកើតឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត។

ចំណែកដើមបណ្តឹងមានឈ្មោះ ហៀប ហុនភេទប្រុសអាយុ៣៤ឆ្នាំស្នាក់នៅផ្ទះលេខ១៤៨ផ្លូវF ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិព្រៃបក់ ឃុំទម្លប់ ស្រុកលើកដែក ខេត្តកណ្តាលល។

ប្រភពពីជនរងគ្រោះជាដើមបណ្តឹងបានអោយដឹងថាកាលពីថ្ងៃទី១១ខែវិច្ឆិឆ្នាំ២០១៦រូបគាត់បានទុកយ៉ានរថយន្តចំនួន៤និងម៉ាស៊ីនត្រជាក់១គ្រឿងនៅក្នុងផ្ទះរបស់គាត់ជាន់ទី១ស្រាប់តែបាត់ពុំដឹងនាក់ណាយករហូតមកដល់ថ្ងៃទី២៦ខែឆ្នាំដដែលរូបគាត់បានបើករថយន្តទៅប៉ះកងនៅចំណុផ្ទះជនសង្ស័យឈ្មោះ ឡយ ស្រាប់តែឃើញយ៉ានរថយន្តរាបស់គាត់ពេលនោះគាត់បានសួរទៅឈ្មោះឡយថាយ៉ានរថយន្តនេះជារបស់ខ្ញុំតើឯងបានមកពីណា?ពេលនោះឈ្មោះ ឡយ បានប្រាប់ថាខ្ញុំទិញពីគេមកដែរ។ជនរងគ្រោះបានសួរទៀតថាឯងស្គាល់ឈ្មោះឫមុខអ្នកយកមកលក់នោះទេ?ឈ្មោះ ឡយបានប្រាប់ថាខញុំអត់ស្គាល់ទេតែខ្ញុំស្គាល់រថយន្តរបស់គេពេលនោះជនរងគ្រោះបានប្រាប់ទៅឈ្មោះឡយថាចាំជួយសហការណ៍ផងចឹង។លុះដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦វេលាម៉ោង១២និង០០នាទីគាត់បានឃើញម៉ាសុីនត្រជាក់របស់គាត់នៅក្នុងផ្ទះលេខ១៨១ផ្លូវGក្នុងបុរីពិភថ្មីនិងឃើញមានរថយន្ត១គ្រឿងទៀតម៉ាការីគូទហើមពណ័ខ្មៅពាក់ស្លាកលេខកំពង់ចាម2A.0937គាត់ក៍ទៅហៅជនសង្ស័យឈ្មោះ ឡយ អោយមកចង្អុលពេលឈ្មោះ ឡយមកដល់បានប្រាប់ថាម្ចាស់រថយន្តហ្នឹងហើយដែលយកយ៉ានរថយន្តមកលក់អោយខ្ញុំពេលនោះគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះមកទីតាំងខាងលើធ្វើការឃាត់ខ្លួនពួកគេទាំង៣នាក់រួមនិងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការសាកសួរតាមនិតិវិធី៕  ដោយ ៖ តុង សីហា

...

11-29-2016-09 11-29-2016-08 11-29-2016-07

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print