ភ្នំពេញ៖ នៅវេលាម៉ោង៦និង៣០នាទី
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុលោកសង្យមួយអង្គគង់ក្នុងវត្តសំពៅមាស ខណៈកំពុងតែបោសសំអាតនៅខាងក្រៅក៏ប្រទះឃើញជនរងគ្រោះចង.កនៅនឹងខ្សែក្នុងខ្ទមអ្នកតា ស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់និងសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុុះមកធ្វើកោសល្យវិច័យអស់ជាង៣ម៉ោងរួចមកមន្រ្តីជំនាញបានប្រាប់ថា បុរសរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតមែន បច្ចុប្បន្នសពយកទៅតម្កល់នៅវត្តឫស្សីរសាញ់ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស រស្មី
...