ជនអនាថាបញ្ចប់ជីវិតនៅខ្ទមអ្នកតា ក្នុងវត្តសំពៅមាស

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសអនាថាម្នាក់ចង.កសម្លាប់ខ្លួននៅខ្ទមអ្នកតា ក្នុងវត្តសំពៅមាស ដោយមិនដឹងមូលហេតុ ស្ថិតនៅផ្លូវលេខ១៤៣ ក្រុម៤០ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុលោកសង្យមួយអង្គគង់ក្នុងវត្តសំពៅមាស ខណៈកំពុងតែបោសសំអាតនៅខាងក្រៅក៏ប្រទះឃើញជនរងគ្រោះចង.កនៅនឹងខ្សែក្នុងខ្ទមអ្នកតា ស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់និងសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុុះមកធ្វើកោសល្យវិច័យអស់ជាង៣ម៉ោងរួចមកមន្រ្តីជំនាញបានប្រាប់ថា បុរសរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតមែន បច្ចុប្បន្នសពយកទៅតម្កល់នៅវត្តឫស្សីរសាញ់ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

image12

ដោយ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print