ពិតជាសំណាង! ធ្លាក់ដាច់កន្ទុយរថភ្លើងចេញពីផ្លូវដែកចូលប្រឡាយអស់៧កំណាត់គ្មានអ្នករងរបួស

ចែករំលែក៖

ខេត្តកណ្តាល៖ កន្ទុយរថភ្លើងពុំមានផ្ទុកទំនិញរបស់ក្រុមហ៊ុនROYAl Railway ធ្លាក់ចេញពីផ្លូវដែកក្រឡាប់ចូលទៅក្នុងប្រឡាយទឹកអស់ចំនួន៧កំណាត់ កាលពីវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះពិតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដោយសារតែកន្ទុយក្រឡប់មិនសង្កត់លើមនុស្ស ឬសត្វពាហនៈ មិនបណ្តាលឲ្យរងរបួសឬក៏ស្លាប់បាត់បង់ជីវិតនោះទេ ។

តាមការឲ្យដឹងពីមន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងថា នៅមុនពេលកើតហេតុអ្នកបើកបរបានបើករថភ្លើងរបស់ក្រុមហ៊ុនROYAl Railway ដឹកទំនិញពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ។ លុះបើកដល់ចំណុចកើតហេតុមានផ្លូវឆ្លងកាត់ អ្នកបើកបរបានជាន់ហ្វ្រាំងបន្ថយល្បឿន ខណៈនោះធ្វើឲ្យកន្ទុយរថភ្លើងចំនួន៧កំណាត់ ដែលពុំមានផ្ទុកទំនិញលោតចេញពីផ្លូវដែកក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្តង ។

បច្ចុប្បន្នមន្ត្រីជំនាញរបស់ក្រុមហ៊ុនបានចុះទៅធ្វើការត្រួតពិនិត្យ ស្ទូចកន្ទុយរថភ្លើងឡើងមកលើផ្លូវដែកតភ្ជាប់ជាមួយរថភ្លើងបន្តដំណើរទៅរាជធានីភ្នំពេញវិញ ។ មន្ត្រីជំនាញក៏បានធ្វើការជួសជុលផ្លូវដែកដែលរងការខូចខាតឲ្យបានស្អាតឡើងវិញ ទើបអនុញ្ញាតិឲ្យរថយន្តភ្លើងធ្វើចរាចរណ៍ឆ្លងកាត់ជាធម្មតា ៕

train-6 train-1 train-4 train-2 train-5 train-3

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print