លោក លឹម គានហោ អនុញ្ញាតឱ្យប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឺក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Itsu Adachi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ជំនួបពិភាក្សានេះ ផ្តោតសំខាន់ទៅលើការពន្លឿនការអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនីរិតីរាជធានីភ្នំពេញ និងការជួសជុលឡើងវិញទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតនៅរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ។ សូមបញ្ជាក់ជូនថា បណ្តាគម្រោងខាងលើនេះ នឹងដើរតួនាទីកាត់បន្ថយជំនន់ទឹកស្ទឹងព្រែកត្នោត ដែលអាចប៉ះពាល់ដល់ខេត្តកំពង់ស្ពឺ ក៏ដូចជារាជធានីភ្នំពេញ ៕

...

img_8376 img_8377 img_8378 img_8379 img_8380 img_8381 img_8382

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print