ស្រវឹងស្រាខឹងហៅម៉ូតូឌុបជិះពេលគេអត់ឌុបទាញដំបងវាយត្រូវគេវាយវិញទ្រម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសត្រូវបាបរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីយកដែកបំពង់ទីបប្រុងវាយអ្នករត់ម៉ូតូឌុប តែត្រូវអ្នករត់ម៉ូតូឌុបព្រួតវាយវិញហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា មុនពេលកើតហេតុគេឃើញបុរស២នាក់ដើរចេញពីផឹកស៊ីក្នុងហាងមួយកន្លែងនៅជិតកន្លែងកើតហេតុ លុះដើរមកដល់ចំណុចកើតហេតុដោយសារបុរសម្នាក់ស្រវឹងជោកជាំនោះឃើញអ្នករត់ម៉ូតូឌុបមួយក្រុមមានគ្នា៣នាក់កំពុងតែអង្គុយផឹកនៅតាមចិញ្ចើមផ្លូវក៏នឹកចង់ជិះម៉ូតូឌុបព្រោះខ្លួនដើរទៅមុខលែងចង់រួចទៅហើយ ក៏បានហៅម៉ូតូឌុបឲ្យដឹកទៅផ្ទះនៅម្តុំផ្សារព្រៃទា ប៉ុន្តែអ្នករត់ម៉ូតូឌុបកំពុងជាប់ផឹកដែរ ម្យ៉ាងឃើញអ្នកដែលហៅម៉ូតូឌុបនោះស្រវឹងទោទន់ទៀតទើបបដិសេធមិនព្រមដឹកទៅទេ ។ ពេលនោះបុរសដែលស្រវឹងស្រាជោកជាំខឹងបាននិយាយថា ម៉េចអ្នកឯងដឹកតែអ្នកមានទេ ឃើញខ្ញុំអ្នកក្រអត់ដឹកទេ បង្កឲ្យមានការទាស់ពាក្យសម្តីគ្នាឌឺដងដាក់គ្នា ហើយបុរសដែលស្រវឹងនោះបានរត់ទៅរកដំបងមិនបាន ប្រទះឃើញដែកបំពង់ទីបបានយកទៅរកវាយអ្នករត់ម៉ូតូឌុប ក៏ត្រូវក្រុមអ្នករត់ម៉ូតូឌុបព្រួតវាយម្នាក់មួយដៃមួយជើងបណ្តាលឲ្យដួលសន្លប់ ភ្លាមៗនោះមិត្តភក្តិម្នាក់ទៀតដែលដើរទៅ មុនដឹង ក៏បានរត់មកជួយឃាត់អង្វរកុំឲ្យខាងក្រុមអ្នករត់មម៉ូតូឌុបវាយមិត្តភក្តិរបស់គាត់ដែលសន្លប់ហើយ ទើបក្រុមអ្នករត់ម៉ូតូឌុបជិះម៉ូតូចេញទៅបាត់អស់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកជនរងគ្រោះទៅព្យាបាលផងដែរ ៕

11-29-2016-15 11-29-2016-14 11-29-2016-16

...

ដោយ ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print