យុវជនម្នាក់ជិះម៉ូតូTodayទៅបុកនារីម្នាក់ជិះម៉ូតូវីវ៉ា​បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖នារីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណះកំពុងជិះម៉ូតូហើយត្រូវបានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងទៀតបានវ៉ារថយន្តនៅពីមុខផុត ក៏ជ្រុលមកបុកចំពីមុខពេញទំហឹង ។ហេតុការណ៍គ្រោះថ្នាក់រាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិឆ្ឆិការ ឆ្នាំ២០១៦ នៅចំណុចផ្លូវកែងមុខសកលវិទ្យាល័យភូមិន្ឋកសិកម្ម ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះភន់ ស្រីឡែន អាយុ១៦ឆ្នាំ មុនរបរជាសិស្ស រស់នៅភូមិកើតហេតុខាងលើ ដែលជិះម៉ូតូម៉ាកវីវ៉ា សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BH.9285 ។ហើយចំណែកអ្នកបង្កហេតុមានឈ្មោះវ៉ាន់ ថា អាយុ២៣ឆ្នាំ រស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលជិះម៉ូតូម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1FP.5016 ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុកាណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញយុវជនបង្កហេតុជិះម៉ូតូតាមបណ្ដោយផ្លូវបេតុងជាប់របងសកលវទ្យាល័យភូមិន្ឋកសិកម្ម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានវ៉ារថយន្តដឹកដែកមួយគ្រឿងមិនចាំម៉ាក បន្ទាប់ពីវ៉ាផុតនោះ ក៏ជ្រុលទៅបុកម៉ូតូនារីរងគ្រោះខាងលើដែលជិះបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យនារីរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯយុវជនបង្ករងរបួសស្រាល ។
ក្រោយពេលកើតហេតុភា្លមៗ សាច់ញាតិជនរងគ្រោះបានយករថយន្តផ្ទាល់ខ្លួនដឹកនារីរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យ ។ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញខាងចរាចរណ៍ ចុះមកធ្វើការវាស់វែងដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ

...

11-29-2016-19 11-29-2016-18 11-29-2016-17

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print