ភ្នំពេញ៖ មន្រ្តីយោធាម្នាក់បានរត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅបន្ទាប់ពីខ្ចីលុយគេទិញ យកទៅគ្រឿងបន្លាស់ម៉ូតូច្រើនមុខហើយទុក ក្នុងផ្ទះដែលទើបនិងជួលថ្មីៗ ទុកចោលមួយយប់ត្រូវបានក្រុមចោរគាស់ផ្ទះ ធ្វើសកម្មភាពលួចគាស់យកទៅបាត់អស់។
ហេតុការណ៏ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីយោធាដែលរងគ្រោះ បាត់បង់អស់គ្រឿងបន្លាស់ម៉ូតូនោះឈ្មោះ ឌិត សារិន អាយុ៣៨ឆ្នាំ មានប្រពន្ធ ឈ្មោះ ហេង ម៉ានី អាយុ៣៤ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅផ្ទះពូ ស្ថិតក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ។ដោយឡែកម្ចាស់ផ្ទះជួលខាងលើ ឈ្មោះ ពៅ សុលីនដា ភេទស្រីអាយុន្រហែលជិត៣០ឆ្នាំ គាត់ក៏មានប្ដីជាមន្រ្តីពេទ្យយោធាដែរ ហើយពួកគាត់បានជួលផ្ទះទៅឲ្យជនរងគ្រោះខាងលើ ក្នុងតម្លៃ៥៥០ ដុល្លារក្នុង១ខែ ដោយយកលុយមុន១ខែ លុះពេលមានរឿងបែបនឹង កើតឡើងជានរងគ្រោះឈប់ជួល និងសុំលុយថ្លៃឈ្នួលវិញ ពួកគាត់ដែលជាម្ចាស់ផ្ទះ បានឲ្យតែ២០០ដុល្លារវិញប៉ុណ្ណោះ៕ ដោយ ៖ សុខាសែនជ័យ