ភ្ញៀវជាតិនឹងអន្តជាតិស្ទើរយំព្រោះអត់កន្លែងបត់ជើងតូចធំ បន្ទប់ត្រូវចាក់សោរព្រោះដាច់ទឹកជិតកន្លះខែ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ មន្ត្រីក៏ដូចជាសមត្ថកិច្ចបាននាំគ្នារអ៊ូរទាំលើកឡើងថា បន្ទប់ទឹកនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបានចាក់សោរ ជាប់ ធ្វើឲ្យភ្ញៀវជាតិ-អន្តជាតិមិនអាចចេញ-ចូលបត់ជើងតូច- ធំ ជិតកន្លះខែ កន្លងមកហើយ ។

សមត្ថកិច្ចនៅទីនោះបង្ហើបប្រាប់តិចៗថា ដោយសារតែបន្ទប់ទឹកនៅក្នុងទីស្នាក់ ការច្រកទ្វារព្រំដែនបិទទ្វារចាក់សោជាប់នោះគីបណ្ដាលមកពីខ្វះលុយឲ្យថ្លៃទឹក ដូច្នេះក្រុមហ៊ុនគេបានបិទមិនឲ្យប្រើប្រាស់ប្រព័ន្ធទឹក មិនមានថវិការទូទាត់ឲ្យថ្លៃ ទឹកអស់រយៈពេល៦៨ខែកន្លងមកហើយ ។ និយាយជារួមចាប់ផ្ដើមជំពាក់ថ្លៃទឹក របស់ក្រុមហ៊ុននោះគីចាប់តាំងពីកសាងអគារស្នាក់ការកន្លងមកម៉្លេះ ។

ប្រភពបញ្ជាក់ថា ការដែលមិនទូទាត់ឲ្យថ្លៃទឹករបស់ក្រុមហ៊ុននោះមានទឹក ប្រាក់ចំនួន២៧លានរៀល ហើយចំណែកថ្លៃភ្លើងមានចំនួន៥០លានរៀល ឯណោះ ថ្ងៃនេះដាច់ទឹក មិនមានប្រើប្រាស់ក្នុងបន្ទប់ទឹក ចាំមើលថ្ងៃក្រោយគេ សង្ស័យថានឹងដាច់ភ្លើងទៀតបើមិនគ្មានប្រាក់ទូទាត់ឧ្យក្រុមហ៊ុន ទឹកនឹងភ្លើង។ចំពោះភ្ញៀវជាតិនឹងអន្តជាតិវិញដែលចូលមកប្រទេកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតដើម្បីបំពេញឯកសារចេញចូលមកសំចតនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តជាតិមានភ្ញៀវខ្លះចង់យំ ព្រោះបន្ទប់ទឹកត្រូវចាក់សោរ ដោយសាអត់ទឹកប្រើ ប្រាស់ក្នុងបង្គន់ ដូច្នេះមន្ត្រីនៅទីនោះគាត់ស្គាល់គេស្គាល់ឯង ចេះតែសុំគេបត់ ជើងទៅតែចំពោះភ្ញៀវមិនដឹងទៅបត់ជើងនៅទីណា ព្រោះមិនស្គាល់គេ ? ចំណែកក្នុបន្ទប់ជះក្លិនស្អុយចេញមកក្រៅ ថែមទៀត ។

ពួកគាត់បានលើកឡើងថាសួមឲ្យអាជ្ញាធរពាក់ពន្ទ័មេត្តាពិនិត្យមើលឡើងវិញ បញ្ហាខ្វះទឹកប្រើប្រាស់ក្នុងបន្ទប់អនាម័យ ព្រោះច្រកទ្វារអន្តជាតិមិនមែន ច្រករបៀងនោះទេ គួរតែខ្មាស់ប្រទេសជាប់ព្រំដែន។

លោកវួច អូនប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តជាតិមានប្រសាសន៍ថា ដាច់ទឹកព្រោះគេផ្ដាច់ដោយសារតែមិនបានបង់ប្រាក់ឧ្យគេ៦៧ខែកន្លងមកហើយ ។

លោកថា ដើម្បីដោះស្រាយលោកនឹងសំណើរស្នើសុំប្រព័ន្ធទឹកគេហើយ ប៉ុន្តែ គេមិនមានកាឆ្លើយតប មិនមែនថាយើងមិនដោះស្រាយទេ តែគេឧ្យយើងបង់ បំណុលចាស់៦៧ខែ ស្នើរទឹកប្រាក់២៧លានរៀល ចំណែកថ្លៃភ្លើងក៏ជំពាក់ដែលពីមុនមក តែមិនដឹងជំពាក់ប៉ុន្មាន ព្រោះលោកទើបតែមកនៅបានរយៈពេល១០ខែ ៕ ដោយ ៖ វណ្ណា

...

20161114_092420 20161129_104241 20161129_104258 20161129_104246

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print