រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ចូលរួម​ក្នុង​ពិធី​​បើក​សិក្ខាសាលា​ស្ដី​ពី​ការ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​មុខ​ងារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពីការបូកសរុបលទ្ធផលត្រួតពិនិត្យវាយតម្លៃលើការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖

១-ការប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងដល់ទីប្រជុំជនក្រុង

២-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងតំបន់ការពារធម្មជាតិជូនទៅក្រុង ស្រុក

៣-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំសង្កាត់

៤-ការធ្វើប្រតិភូកម្មមុខងារការបញ្ជ្រាបភាពធន់នឹងអាកាសធាតុជូនទៅក្រុង ស្រុក និង

៥-ការធ្វើប្រតិភូកម្មមុខងារការពង្រឹងការងារអប់រំបរិស្ថានជូនរដ្ឋបាលរាជធានី ខេត្ត។

អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលបានគាំទ្រនិងជំរុញឱ្យដំណើរការនៃការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានជោគជ័យជាបន្តបន្ទាប់។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កំណែទម្រង់ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ គឺជាអាយុជីវិតរបស់ក្រសួងបរិស្ថាន ដែលចាំបាច់ត្រូវអនុវត្តឱ្យបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម បញ្ហាប្រឈមចំពោះមុខ ឆន្ទៈប្រជាពលរដ្ឋ និងរបត់នយោបាយរបស់កម្ពុជា។

ភាពជោគជ័យនិងប្រសិទ្ធភាពនៃការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា គំនិតច្នៃប្រឌិត ភាពម្ចាស់ការលើខ្លួនឯង និងកិច្ចសហការក្នុងការអនុវត្តមុខងារជារួម៕

...

2-214-768x510 1-220-768x510 3-176-768x510 4-130-768x510

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print