សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស៤នាក់ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿង នៅក្នុងសង្កាត់ទឹកថ្លានិងសង្កាត់ភ្នំពេញថ្មី ។

ការឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ខាងលើនេះបានធ្វើឡើងនៅគោលដៅពីផ្សេងគ្នាគីទី១ឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៨ខែវិច្ឆិការឆ្នាំ២០១៦តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា ដោយឃាត់ជនសង្ស័យ ទី១-ឈ្មោះ ប៊ិច ស្រេង ភេទប្រុសអាយុ១៩ឆ្នាំមុខរបជាងទងស្នាក់នៅភូមិដំណាក់ពង្រឃុំព្រៃវិហាស្រុកគងពីសីខេត្តកំស្ពឺទីពីឈ្មោះ ខុន ថៃ ភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅភូមិត្រាំគល់ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យខាងលើគីកំលាំងនគរបាលបានធ្វើការល្បាតក្នុងមូលដ្ឋាននៅចំណុចខាងលើមានការសង្ស័យក៍ត្រួតពិនិត្យនិងធ្វើតេសទឹកនោមឃើញមានសារធាតុញៀនទើបឃាត់ខ្លួនតែម្តង។ចំណែកជនសង្ស័យ២នាក់ទៀតសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង០០និង១០នាទីយប់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦តាមបណ្តោយផ្លូវឧញ្ញាម៉ុងរិទ្ធី ភូមិបាយាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ទៀតគីទី១មានឈ្មោះ ណែម សុផល ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករោងចក្រស្នាក់នៅភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងទីពីឈ្មោះ ណារ៉ា ធីសុី ភេទប្រុសអាយុ១៦ឆ្នាំនៅរៀនស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះកំលាំងសមត្ថកិច្ចបានធ្វើការល្បាតក្នុងមូលដ្ឋានលុះមកដល់ចំណុចខាងលើឃើញពួកគេកំពង់ដើរមានការសង្ស័យបានឃាត់សួរនាំនិតធ្វើតេសទឹកនោមឃើញមានសារធាតុញៀនទើបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់ ៕

11-29-2016-28 11-29-2016-27

...

ដោយ ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print