ប្រធានាធិបតីកូរ៉េខាងត្បូងបដិសេធឆ្លើយសំណួរផ្សាយផ្ទាល់របស់ព្រះរាជអាជ្ញា

ចែករំលែក៖

មេធាវីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoo Yeong Ha នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ បានប្រកាសថាលោកស្រីប្រធានាធិបតីមិនព្រមឲ្យមានការសួរដេញដោល ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ឡើយ ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា លោកស្រីប្រធានាធិបតីនឹងមិនសហការក្នុងការឆ្លើយបំភ្លឺ ដោយសារតែលោកស្រីមានការងាររវល់ច្រើន។ កន្លងមកក្រុមរដ្ឋអាជ្ញាបានស្នើឲ្យលោកស្រីផ្តល់ចម្លើយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦។

ពេលនេះប្រជាជនកូរ៉េខាងត្បូងមិនថានៅទីក្រុងសេអ៊ូល ឬនៅតាមទីក្រុងធំៗ ផ្សេងទៀតនោះទេមានគម្រោងធ្វើបាតុកម្មដែលនេះគឺជាបាតុកម្មលើកទី៥ហើយដើម្បី ទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ ចុះចេញពីតំណែង។ ការទាមទារ នេះគឺដោយសារលោកស្រីមានជាប់ពាក់ ព័ន្ធនឹងអំពើមន្តអាគមជាមួយស្ត្រីម្នាក់ឈ្មោះ ឆយ ស៊ុនស៊ីល ព្រមទាំងករណីប្រព្រឹត្តអំ ពើពុករលួយ និងប្រើប្រាស់អំណាចដើម្បី ប្រយោជន៍ផ្ទាល់ខ្លួនទៀតផង។ តាមការរំពឹង ទុកបាតុកម្មនៅថ្ងៃនេះនឹងមានអ្នកចូលរួមប្រមាណជា១លាន៥សែននាក់គ្រាន់តែនៅក្នុងទីក្រុងសេអ៊ូលមួយ។

នៅទីលានGwanghwamun កណ្តាល ទីក្រុងសេអ៊ូល មានមនុស្សចាប់ផ្តើមមកកក កុញកាន់តែច្រើនឡើងៗ។ ទីនេះហើយ ដែលជាចំណុចកណ្តាលនៃការជួបជុំធ្វើ បាតុកម្មទម្លាក់ប្រធានាធិបតី ដែលបានធ្វើ នៅរាល់ថ្ងៃសៅរ៍អស់៥អាទិត្យជាប់គ្នា ហើយ។ បើទោះបីជាអាកាសធាតុត្រជាក់ខ្លាំងមានធ្លាក់ទឹកកក ក៏ពួកគេបានមកជួប ជុំគ្នាតាមការអំពាវនាវរបស់សមាគមជា ច្រើន។ ក្នុងចំណោមបាតុករមានទាំងយុវជន ក្មេងៗ សិស្សវិទ្យាល័យ និស្សិត និងអ្នកខ្លះ មកទាំងគ្រួសារ ហើយក្នុងនោះក៏មានកសិករ រាប់ពាន់នាក់ដែរបាននាំគ្នាបើកត្រាក់ទ័រ ពីផ្ទះរបស់ខ្លួន មកដល់ទីក្រុងសេអ៊ូលទៀត ផង។

គួររំឭកដែរថា ចាប់តាំងពីផ្តើមមានបាតុកម្មអស់រយៈពេល៥សប្តាហ៍នេះមក គឺរាល់ លើកមិនដែលមានអំពើហិង្សា ឬការប៉ះទង្គិច គ្នារវាងក្រុមបាតុករនឹងកម្លាំងសមត្ថកិច្ចទេ។ រាល់លើកបាតុកម្មបានប្រព្រឹត្តិធ្វើទៅដោយសភាពស្ងប់ស្ងាត់បើទោះបីជាបាតុករ ម្នាក់ៗ មកចូលរួមធ្វើបាតុកម្មដោយសារតែពួកគេមានកំហឹងទៅលើលោកស្រីប្រធានាធិបតី ផាក គឿនហេ ក៏ដោយ៕

124d1151836t2707l0

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print