ភ្នំពេញ៖ បុរសជាអ្នកម៉ៅការសំណង់ម្នាក់ បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីដឹកសម្ភារសំណង់អស់ជា
ជនរងគ្រោះមានឈ្មោះ ណុច លឹមជាន អាយុ៣៧ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ សម្ភារបាត់បង់ត្រូវបានជនរងគ្រោះ អះអាងថា ឥដ្ឋការ៉ូ ៤៦កេស ខ្សែភ្លើងជាច្រើនដុំ គិតជាទឹកប្រាក់១០៨០ដុល្លារ សម្ភារសំណង់ សរុបជាទឹកប្រាក់៣៥០ដុល្លា សរុបទឹកប្រាក់ទាំងអស់ជាង៤ពាន់ដុ
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា តាមរយៈកម្មករបានទូរស័ព្ទប្រាប់ ខណៈដែលខ្លួនជាប់រវល់ទៅមើលការខុសត្រូវសំណង់កន្លែងផ្សេង កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកបានប្រាប់ថា ផ្ទះសំណង់ថ្មីដែលម៉ៅការសាងសង់ ត្រូវបានជនសង្ស័យលួចកាត់សោទ្វារខាងក្រោយ លួចយកសម្ភារសំណង់អស់មួយចំនួនធំ តែដោយសាររវល់នឹងការងារច្រើនកន្លែង រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕
ដោយ៖ សុខាសែនជ័យ