អីុរ៉ាក់សម្លាប់ខ្មាន់កាំភ្លើង IS ជាង១.០០០នាក់នៅទីក្រុងម៉ូស៊ូល

ចែករំលែក៖

មកទល់ពេលនេះមានខ្មាន់កាំភ្លើងក្រុមអ៊ិស្លាមត្រូវបានសម្លាប់នៅក្នុងការវាយ ប្រហារនៅទីក្រុងម៉ូស៊ូលស្ថិតនៅភាគខាងជើងអីុរ៉ាក់ដើម្បីរំដោះទីក្រុងនេះពីក្រុមភេរវកម្ម។

សារព័ត៌មាន Mirror បានផ្សាយថា ចាប់តាំងពីយុទ្ធនាការវាយប្រហារទីក្រុង មូស៊ូលមកទល់ពេលនេះទាហានអីុរ៉ាក់ បានសម្លាប់ខ្មាន់កាំភ្លើងរហូតដល់ទៅជាង១ពាន់នាក់។ លោក Abdul Ghani Al Asadi បានប្រកាសឲ្យដឹងថា «កម្លាំងក្រុមភេរវកម្ម ជាង១ពាន់នាក់ត្រូវបានសម្លាប់ដើម្បីការពារពលរដ្ឋស្លូតត្រង់ឲ្យរួចផុតពីគ្រោះថ្នាក់។ យើងបានឡោមព័ទ្ធតាមស្រុកនីមួយៗដោយ ប្រើប្រាស់យុទ្ធសាស្ត្រពិសេស។

កន្លងមកកម្លាំងទាហានអីុរ៉ាក់ក្រោមការ ជួយអន្តរាគមន៍ពីអាមេរិកបានវាយលុក ចូលទីក្រុងមូសូលដណ្តើមសិទ្ធិគ្រប់គ្រងឡើងវិញ។ ប៉ុន្តែក្រុម IS ក៏មិនទុកឲ្យបាត់បង់ទៅដោយងាយនោះដែរគឺបានតប់ត វិញយ៉ាងខ្លាំងដោយប្រើប្រាស់ពលរដ្ឋធ្វើជារនាំងការពារគ្រាប់។ យុទ្ធនាការវាយ ប្រហារទីក្រុងម៉ូស៊ូល គឺមានទ្រង់ទ្រាយធំ បំផុតក្នុងប្រទេសនេះបន្ទាប់ពីអាមេរិកបើក ការវាយប្រហារចូលទៅប្រទេសអីុរ៉ាក់នៅឆ្នាំ២០០៣។

យុទ្ធនាការខាងលើដោយមានការចូលរួមពីកម្លាំងទាហានអីុរ៉ាក់រាប់ពាន់នាក់ ប៉ូលិស និងទាហានជនជាតិឃើដារាប់ពាន់ នាក់ រួមជាមួយអាវុធទំនើបៗជាច្រើនផ្សេងទៀតនៅក្នុងសង្គ្រាមវាយប្រហារខាងលើ។ ក្រៅពីនេះសង្គ្រាមវាយប្រហារដោយមានការជួយអន្តរាគមន៍ពីកម្លាំងទាហានអាកាស របស់អាមេរិកក្នុងការវាយប្រហារធ្វើឲ្យ ទាហានអីុរ៉ាក់ទទួលបានជោគជ័យយ៉ាងខ្លាំង៕

irec-2 irec-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print