បញ្ហាល្បែងស៊ីសង នៅសង្កាត់គោករការ និងគ្រឿងញៀនត្រូវសមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅលើកធ្វើជាប្រធានបទ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានបទបញ្ជាពីរដ្ឋ មន្រ្តីក្រសួងមហាផ្ទៃបញ្ជាសមត្ថកិច្ចពាក់ ព័ន្ធឲ្យអនុវត្តសេចក្តីណែនាំវិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងបង្ក្រាបរាល់ បទល្មើការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ នៅតាមមូលដ្ឋានឲ្យបាននោះកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលា ខណ្ឌព្រែកព្នៅបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣០អាណត្តិទី២របស់ក្រុមប្រឹក្សា ខណ្ឌមាន៣ចំណុចគឺ ៖

១-ពិនិត្យនិងអនុមត័សេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិ ទី២របស់ក្រុមប្រឹក្សាកាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៦, ២-ពិនិត្យនិងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦របស់សាលាខណ្ឌព្រែកព្នៅនិង ៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែក ប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យ ច្រកចេញចូលតែមួយ ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមដោយលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាលោក ជា ខេម៉ា អភិបាលរង លោក ទូច សាលីម អភិបាលរងខណ្ឌ នាយករដ្ឋបាល នាយក រង សមាជិកសមាជិកាខណ្ឌ និងចៅសង្កាត់ លោកអធិការរងនគរបាលខណ្ឌ និងកង រាជអាវុធហត្ថខណ្ឌចូលរួមផងដែរ ។

ថ្លែងនៅក្នុងឱកាសនោះលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌបានលើកឡើងថា សូមមន្ត្រីពាក់ព័ន្ធផ្នែកកសិកម្មមេត្តាជួយ ពិនិត្យមើលនៅពេលប្រជាកសិករពេលដាំដុះនិងជួយណែនាំពេលប្រើជីទៅលើផលដំណាំធ្វើយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់ ដល់អ្នកប្រើនិងអ្នកយកមកទទួលទាន ។

លោកបន្តថា នៅតាមភូមិនីមួយៗគួរតែបង្កើតឲ្យមានពេទ្យសត្វប្រយោជន៍ជួយ ចាក់ថ្នាំដល់សត្វមាន់ ទា ជ្រូក គោ ក្របី ដើម្បីបង្កាជំងឺផ្សេងៗជាដើម ។

លោក ម៉ៅ បូរ៉ា បន្ថែមទៀតថា នៅតាម មូលដ្ឋានត្រូវរៀបចំអនាម័យនិងរៀបចំ ទីតាំងចោលសំរាម ជាពិសេសទាក់ទងនិង សោភណភាព សុខភាព និងសេចក្តីថ្លៃថ្នូរដល់សង្គមចូលរួមលើកស្ទួយកិត្តិយស ជាតិដែលប្រទេសកំពុងមានការរីកចម្រើន អភិវឌ្ឍដើរទាន់បណ្តាប្រទេសជឿនលឿនលើសកលលោក ។

លោក ឃុត សាឃឿន សមាជិកក្រុមប្រឹក្សាខណ្ឌបានស្នើឲ្យប្រធានក្រុមប្រឹក្សានិងមន្ត្រីជាប់ពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់អំពីករណីល្បែងស៊ីសងនិងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែលមាននៅសេសសល់ក្នុងភូមិអណ្តូង ភូមិស្វាយចេក និងភូមិខ្មែរលើថ្មី នាពេលបច្ចុប្បន្នដែលកំពុង មានការប៉ះពាល់ដល់ប្រជាពលរដ្ឋក្បែរ ខាងនិងធ្វើឲ្យមានចោរកម្មបង្កអសន្តិសុខពាសពេញភូមិជាដើម ។

លោក ជា ខេម៉ា អភិបាលរងខណ្ឌក៏ បានណែនាំទៅដល់អធិការនគរបាលខណ្ឌនិងកងរាជអាវុធហត្ថខណ្ឌទាំងអស់ត្រូវចុះទៅពិនិត្យនិងបង្ក្រាបឲ្យបានរាល់បទល្មើស ដែលតែងតែបង្កភាពអសន្តិសុខនៅក្នុងមូល ដ្ឋានមិនត្រូវឲ្យមានជាដាច់ខាត ៕

20161128_084928 20161128_084238 20161128_084944 20161128_085004 20161128_084908 20161128_084425

...

ដោយ៖ ចាន់ធឿន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print