ធ្លាប់មកទិញថ្នាំញៀនជាមួយមិត្តភក្តិ២-៣ដងមិនអី​ ពេលមកទិញខ្លួនឯងត្រូវចោរស្ទាក់វាយប្លន់យកម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យ២នាក់យកដំបងវាយបណ្ដាលឲ្យបែកក្បាល តែរបួសស្រាល ហើយជនសង្ស័យលើកម៉ូតូជិះទៅបាត់ ខណៈយុវជនរងគ្រោះរូបនោះជិះម៉ូតូម្នាក់ឯងបំណងមកទិញថ្នាំញៀនជក់ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែររោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសម្ដីយុវជនរងគ្រោះបានរៀបរាប់ប្រាប់ថា រូបគាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1BU-4496 តែម្នាក់ឯង ដោយមកពីផ្ទះនៅម្ដុំពោធិ៍ជិនតុង ហើយបំណងមកទិញថ្នាំញៀននៅក្បែរកន្លែងកើតហេតុ ខណៈជិះជិតដល់កន្លែងទិញ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់បានដើរកាក់ពីមុខ ហើយយកដំបងមកវាយលើរូបគាត់បណ្ដាលឲ្យបែកក្បាល តែសំណាងល្អមិនរងរបួសធ្ងន់ ។ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពវាយជនរងគ្រោះរួចហើយ ពួកគេក៏បានលើកយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពីកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកំណត់មុខសញ្ញា ៕

img_8425 img_8426 img_8427 img_8428 img_8429

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print