ហ៊ីយ៉ានដឹកអុសបើកលឿនហ្រ្វាំងមិនទាន់បុករ៉ូឡូក្នុងការដ្ឋានរបួសកម្មករធ្វើផ្លូវធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្មកររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង៣នាក់ បានរងរបួសធ្ងន់និងស្រាល ខណៈដែលមានរថយន្តដឹកអុសមួយគ្រឿងបានបើកបុករ៉ូឡូក្នុងការដ្ឋានដែលកំពុងជួសជុលផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តដឹកអុស ដែលបុករ៉ូឡូបណ្តាលឲ្យរបួសកម្មករក្នុងការដ្ឋាននេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-7690 ជារថយន្តដឹកអុសម៉ែត្រធ្វើដំណើរពីខេត្តពោធិ៍សាត់ទៅក្រុងភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុរថយន្តបានបើកយ៉ាងលឿន ពេលមកដល់ការដ្ឋានជួសជុលផ្លូវរបស់មន្ទីសាធារណការខេត្ត អ្នកបើកបរជាន់ហ្រ្វាំងអត់ជាប់ក៏បានជ្រុលចង្កូតទៅបុករ៉ូឡូកិនថ្នល់ពេញមួយទំហឹង ហើយក៏បានទៅប៉ះកម្មករដែលកំពុងធ្វើផ្លូវដែលនៅក្បែរនោះ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងម្នាក់របួសស្រាល ។ ក្រោយពេលកកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានគេដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកអ្នកបើកបរថយន្តបង្កបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ចំណែកឯមធ្យោបាយបង្កគ្រោះថ្នាក់យកទៅរក្សាទុកនៅអធិការនគរបាលស្រុកបរិបូរណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី ៕

kpc-3 kpc-6 kpc-5 kpc-4 kpc-2

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print