បុរសម្នាក់បន្ថែមរបរលក់ថ្នាំញៀនលើរបររត់ម៉ូតូឌុបត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់ ខណៈសង្ស័យថាបានធ្វើសកម្ម ភាពចែកចាយថ្នាំញៀនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ករណីឃាត់ខ្លួនជនសង្ស័យនេះបាន កើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ក្រុម១២ ស្ថិតក្នុងភូមិ២ សង្កាត់លេខ ៣ក្រុង- ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ ថន សុធី អាយុ៣៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលស្ថិតក្នុងក្រុម ២៩ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ទីកន្លែងកំណើតឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ មន្រ្តី ដដែលបានបញ្ជាក់ថា ក្រោយពេលកើត ហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យនៅ កន្លែងកើតហេតុ និងឆែកឆេរដកហូត បានម៉្សៅសថ្លា ១៤កញ្ចប់តូច ទម្ងន់២,៩ ក្រាម, ទូរស័ព្ទដៃ២គ្រឿង (Nokia និង Camfone), ប្រាក់ខ្មែរ ៤ម៉ឺនរៀល, ប្រាក់ ២០ដុល្លារ និងម៉ូតូ១គ្រឿង ម៉ាកហ៊ុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ គ្មានស្លាកលេខ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

kps-1 kps-2

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print