ចាប់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន២នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ មុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯងចាប់ខ្លួននៅគ្រាដែជនសង្ស័យទាំង២នាក់សម្ងំចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ទឹកដែលគេធ្វើទុកចោលនៅក្នុងដីចម្ការចេកមួយកន្លែង  ដកហូតបានថ្នាំញៀន៦កញ្ចប់ ។

ករណីចាប់មុខសញ្ញាគ្រឿងញៀននេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៩  ខែវិច្ឆិការ ឆ្នាំ២០១៦  នៅចំនុចដីឡូត៍គ្មានលេខ  ភូមិតាព្រហ្ម  សង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ  ។

ជនសង្ស័យមានឈ្មោះហុង រចនា ភេទប្រុស  អាយុ៣៧ឆ្នាំ  មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះហេង  ប្រសើ ភេទប្រុស  អាយុ២៦ឆ្នាំ  មុខរបរមិនពិតប្រាកដ  ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិតាព្រហ្ម  សង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ ។

នគរបាលព្រហ្មខណ្ឌបានអោយដឹងថា  បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅព័ទ្ធចាប់ជនសង្ស័យដែសម្ងំចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ទឹកដែលម្ចាស់ដីសាងសង់ទុកចោលនៅក្នុងដីចម្ការចេក ។ ជាលទ្ធផលសមត្ថកិច្ចដកហូតបានថ្នាំញៀ៦កញ្ចប់  សម្ភារៈសម្រាប់វិចខ្ចប់និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយថ្នាំញៀងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ  ៕  ដោយ ៖ សណ្តោស

...

11-30-2016-20 11-30-2016-19 11-30-2016-18

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print