បញ្ហាសំរាមនិងការងារបំពេញបែបបទនៅច្រកចេញ-ចូលតែមួយ ជារឿងសំខាន់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវានក្នុងការបំពេញការងារដែលមានភាពចន្លោះប្រហោងនិងដោះស្រាយបញ្ហាប្រឈម។ ជាថ្មីម្តងទៀតលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានលោក-លោកស្រីជាចៅសង្កាត់ត្រូវដឹកនាំកម្លាំងចុះប្រមូលសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ១កុំទុកឲ្យប្រជាពលរដ្ឋនិងអ្នកដំណើររិះអាជ្ញាធរ បញ្ហាប្រឈមមួយទៀតត្រូវណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងទទួលបានសេវ៉ាបំពេញឯកសារផ្សេងនៅច្រកចេញ-ចូលតែមិនត្រូវឲ្យមានអ្នករត់ការណ៍នោះទេ ព្រោះធ្វើឲ្យខាតប្រយោជន៍ជាច្រើន។ អ្នករត់ការអាចយកតម្លៃគុណនឹង២ឬ៣ ឬអាចគុណនឹង១០លើតម្លៃដើមក៏មានដែរ ។

ប្រសាសន៍ជាថ្មីក្នុងដាស់តឿនដល់អាជ្ញាធសង្កាត់និងមន្ត្រីនៅសាលាខណ្ឌបានលើកឡើងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី២ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ និងមានការចូលរួមពី លោក-លោកស្រី ជាអភិបាលរងខណ្ឌ , លោកចៅសង្កាត់ទាំង៨ និងមន្ត្រីក្រុមការងារគ្រប់ការិយាល័យជាច្រើននាក់ទៀត ។

បន្ទាប់ពីស្តាប់របាយការស្តីពីសកម្មភាពការងារដែលអនុវត្តបានក្នុងរយៈពេល១ខែវិច្ឆិកា រួចមកលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ លើកឡើងថា គ្រប់ការិយាល័យជំនាញទាំងអស់ សូមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកទទួលសេវាកម្មច្រកចេញចូលតែមួយដោយខ្លួនឯង ជៀសឲ្យបានតាមរយៈអ្នករត់ការពោលគឺ ” កុំពឹងផ្អែកអ្នករត់ការឲ្យសោះ នេះជាគោលដៅរបស់យើង , បងប្អូនណាមានបញ្ហាសូមមកទាក់ទងដោយផ្ទាល់ ដែលនៅទីនេះមានកំណត់តម្លៃយ៉ាងច្បាស់ ” ។ ច្រកចេញចូលតែមួយនេះ គឺធ្វើយ៉ាងណាឲ្យសេវាកាន់តែខិតជិតប្រជាពលរដ្ឋ ។

លោកអភិបាលខណ្ឌបានបន្តថា តាមគម្រោងការរបស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៧ ឬយ៉ាងយូរឆ្នាំ២០១៨ រាជរដ្ឋាភិបាលនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលមួយដែល ហៅថា”មជ្ឈមណ្ឌលច្រកចេញចូលតែមួយ” គឺសំដៅលើរាជធានីនិងខេត្ត ដើម្បីបម្រើឲ្យប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ អភិបាលខណ្ឌច្បារអំពៅ ក៏បានស្នើឲ្យប្រធានច្រកចេញចូលតែមួយនៃសាលាខណ្ឌច្បារអំពៅ លើកផ្លាកច្រកចេញចូលតែមួយនៅទីប្រជុំជន ពិសេសតាមផ្សារនានា ដោយលោកសុខចិត្តចេញថវិកាដោយខ្លួនឯង ដើម្បីបញ្ជាក់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសេវាកម្មច្រកចេញចូលតែមួយនេះ ។

ក្រៅពីការលើកឡើងពីបញ្ហាច្រកចេញចូលតែមួយ លោកអភិបាលខណ្ឌក៏បានតែនាំឲ្យលោកចៅសង្កាត់ក្បាលកោះ,សង្កាត់ព្រែកឯង,សង្កាត់វាលស្បូវ និងសង្កាត់ព្រែកថ្មី ត្រូវដឹកនាំកម្លាំងចុះប្រមូលសំរាម ព្រោះយើងគឺជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ជាអ្មកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋនោះទេ បញ្ហាសំរាមនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកដំណើររិះគន់មកលើអាជ្ញាធរ។ ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌ និងខិតខំដោះបញ្ហាសំរាមនេះឲ្យបាន បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីនាពេលដ៏ខ្លីខាងមុខនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់អាជ្ញាធរ ៕

s1 s3 s8 s7 s6 s5 s4 s2 s9

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print