ម្ចាស់ដីអំពាវនាវដល់សម្តេចតេជោឱ្យជួយអន្តរាគមន៍ ខណៈស្នងនគរបាលខេត្តប៉ៃលិនបន្តធ្វើសកម្មភាពសាងសង់របងលើដីរបស់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ពលរដ្ឋម្នាក់ ឈ្មោះ ចាន់ ថានី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឱ្យជួយរកយុត្តិធម៌ និងអន្តរាគមន៍ ឱ្យគាត់ដែលជាពលរដ្ឋស្លូតត្រង់ ខណៈដីរបស់ខ្លួន ត្រូវបានបុរសម្នាក់ ឈ្មោះ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន អាងអំណាច បានរំលោភយកដីរបស់គាត់ ដែលមានទទឹងប្រវែង៤២ម៉ែត្រ បណ្តោយ៥០ម៉ែត្រ នៅចំណុ ចជាប់ផ្លូវជាតិលេខ៥៧ និងជាប់ផែស្ងួត ជាង ហៀង ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ដោយបានទិញពីបុរសម្នាក់ ឈ្មោះ មាស សុខុម ហៅទូច ជាមន្រ្តីនគរបាល ត្រូវជាកូនចៅលោក ជា ចាន់ឌិន ផងដែរ ។

លោករំលឹកថា ដីនោះទិញនៅឆ្នាំ២០០៣ ដោយមានលិខិតទិញលក់ ទទួលស្គាល់ពីលោក ប៊ុន ចាន់វុទ្ធី អតីតមេភូមិអូររអិល មានបង្កាន់ដៃបោះត្រាពីលោក កង ថេង មេឃុំស្ទឹងកាច់ មានការចុះហត្ថលេខាពីលោក មាស សារី អតីតប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ ។ បន្ទាប់ពីទិញបានរយៈពេល៦ខែ លោកទៅធ្វើរបងព័ទ្ធជុំវិញដីនោះ ស្រាប់តែលោក ជា ចាន់ឌិន បញ្ជាកូនចៅ ចុះទៅហាមឃាត់ ។

ក្រោយមកលោកមិនសុខចិត្ត ក៏ហៅម្ចាស់ដើម និងអាជ្ញាធរ ភូមិ ឃុំ មកធ្វើអន្តរាគមន៍ ។ ប៉ុន្តែដោះស្រាយមិនចេញ ព្រោះគេអាងអំណាច ហើយបន្តសំនុំរឿងដល់ថ្នាក់ខេត្ត តែគ្មានលទ្ធផល ទើបរហូតដល់គាត់ដាក់ពាក្យបណ្តឹងសុំរក្សាការពារទៅខាងរដ្ឋបាលសាលាដំបូងខេត្តប៉ៃលិនជាច្រើនលើកច្រើនសារ ។ តែគេមិនព្រមចាត់ការឱ្យគាត់នោះឡើយ ព្រោះមានការឃុបឃិតគ្នា ។
លោក ចាន់ ថានី បញ្ជាក់បន្ថែមទៀតថា លោក ជា ចាន់ឌិន បានយកគ្រឿងចក្រទៅ ឈូសឆាយដីរបស់គាត់អស់រយៈពេល៤លើកមកហើយ ដែលធ្វើឱ្យដីនោះខូចទ្រង់ទ្រាយ ដើមទាំងស្រុង ហើយលោកក៏បានចុះទៅហាមឃាត់ចំនួន៤លើកដែរ គេនៅបន្តធ្វើរហូតដ ល់ពេលនេះ ។ គាត់ក៏សូមអំពាវនាវដល់អាជ្ញាធរខេត្ត ពិសេសសម្តេចតេជោ ជួយរកយុត្តធ ម៌ឱ្យគាត់ផង ខណៈស្នងការនៅតែបំពានជាបន្តបន្ទាប់ដូចនេះ ។

ជាមួយគ្នានោះដែរ លោក អ៊ុំ ប៊ុនធឿន មេធាវីរបស់លោក ចាន់ ថានី បានឱ្យដឹងថា ឯកសារ បានបង្ហាញប្រាប់យ៉ាងច្បាស់ថា កូនក្តីរបស់លោក ពិតជាម្ចាស់កម្មសិទ្ធិដីនោះប្រា កដមែន ព្រោះមានមេភូមិ មេឃុំ ចៅហ្វាយស្រុក រហូតដល់សុរិយោដី ជាអ្នកចុះហត្ថលេខា និង បោះត្រាសព្វគ្រប់អស់ហើយ ។ ចំណែកឯខាងស្ថាប័នតុលាការខេត្តប៉ៃលិន ពេលទទួ លបណ្តឹងហើយ អត់ព្រមចាត់ការនោះទេ ពោលគឺយកទៅផ្អឹបចោលតែម្តង ។ លោកបន្តទៀតថា លោក ជា ចាន់ឌិន កំពុងតែធ្វើឱ្យប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិន លែងមានជំនឿទៅលើរដ្ឋាភិបាល និងស្ថាប័នសមត្ថកិច្ចផងដែរ ។

ចំណែកលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីភាគី ឈ្មោះ ចាន់ ថានី លោក ក៏បានបញ្ជាឱ្យមន្រ្តីជំនាញចុះទៅធ្វើការផ្អាកការសាងសង់របងនៅលើដីទំនាស់នោះមួយ រយៈពេលសិន រង់ចាំការដោះស្រាយគ្នាពេលក្រោយ ។

ភ្នាក់ងារយើងបានទំនាក់ទំនឹងទៅខាងលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្ត ប៉ៃលិន ជាច្រើនលើកច្រើនសារដែរ តែបិទទូរស័ព្ទ មិនអាចទាក់ទងបាន ។ រីឯលោក ប៉ូលី ឧត្តម ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តប៉ៃលិន ក៏មិនអាចទំនាក់ទំនងបាន ដែរ ៕ ដោយ ៖ ស សារ៉េត

...

11-30-2016-28 11-30-2016-29 11-30-2016-30

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print