ហង្សក្រហម Liverpool ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងកំណត់ត្រាថ្មី

ចែករំលែក៖

ក្រុមហង្សក្រហម Liverpoolបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី អង់គ្លេស League Cup បន្ទាប់ពីយកឈ្នះ លើក្រុម Leeds Unitedដោយលទ្ធផល 2-0 ក្នុងទឹកដីរបស់ខ្លួន ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺកីឡាករ Ben Woodburn បានបំបែក កំណត់ត្រាថ្មីមួយទៀតក្នុងក្លិបហង្ស ក្រហម ។ ទើបតែមានវ័យ១៧ឆ្នាំនិង ៤៥ថ្ងៃប៉ុណ្ណោះ កីឡាករ Ben Woodburnបានក្លាយទៅជាកីឡាករវ័យក្មេងជាងគេ បង្អស់អាចស៊ុតបាល់ឲ្យក្រុមឈុតធំLiverpool ដោយបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Michael Owen ដែលបានស៊ុត បាល់ដំបូងឲ្យក្រុមឈុតធំកាលពីគាត់នៅមានអាយុ១៧ឆ្នាំនិង១៤៣ថ្ងៃ ។

ក្រោយចប់ការប្រកួតកីឡាករ Michael Owenក៏បាននិយាយនៅលើបណ្តាញសង្គម Tweeterថា “កំណត់ត្រាថ្មីត្រូវបានបំបែក ហើយ។ អបអរសាទរចំពោះកីឡាករ Ben Woodburn ដែលជាកីឡាករវ័យក្មេងបំផុតស៊ុតបាល់ឲ្យក្រុម Liverpool”។

២គ្រាប់ក្នុងការប្រកួតនោះកើតឡើងដោយគ្រាប់ទី១ស៊ុតបញ្ចូលទីដោយខ្សែ ប្រយុទ្ធ Divock Origi នៅនាទី៧៦ និង Ben Woodburn នៅនាទី៨១។ Liverpool ពេលនេះបានឡើងទៅចាំវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Hull City ដែលយកឈ្នះ Newcastle ដោយបាល់ប៉េណាល់ទី។ ២ក្រុមទៀតត្រូវប្រកួតយប់នេះជាការប៉ះគ្នារវាង Arsenal ជាមួយ Southampton ហើយ Manchester United ជួប West Ham៕

liverpool-2 liverpool-1

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print