ក្លិប Real Madrid បញ្ជាក់ពីជោគជ័យ ក្នុងការវះកាត់របស់កីឡាករ Gareth Bale

ចែករំលែក៖

ក្លិបបាល់ទាត់ Real Madrid នៅក្នុង ក្របខ័ណ្ឌអេស្ប៉ាញ La Liga បានបញ្ជាក់ ថាការវះកាត់របស់កីឡាករសញ្ជាតិវេល Gareth Bale ទទួលបានជោគជ័យ ។

សេចក្តីថ្លែងការណ៏ខ្លីមួយរបស់ក្លិប Real Madridបានឲ្យដឹងថា កីឡាករGareth Baleត្រូវបានវះកាត់កាលពីថ្ងៃអង្គារបន្ទាប់ពីរងរបួសកជើងក្នុងពេលប្រកួតជាមួយ នឹងក្រុម Sporting CP ក្នុងកម្មវិធី Champions League ។

ទន្ទឹមនឹងព័ត៌មានល្អនៃការវះកាត់ជោគជ័យក៏អាចជាព័ត៌មានអាក្រក់ផងដែរដោយកីឡាករសំខាន់នេះត្រូវសម្រាករហូតដល់ទៅ៤ខែឯណោះទើបអាចមកជួយក្រុមវិញបាន។

គួរបញ្ជាក់ថា Gareth Bale ស៊ុតបាល់ បាន៧គ្រាប់ក្នុងចំណោម១៦ប្រកួតឲ្យក្រុមReal Madridក្នុង រដូវកាលនេះ។ ពួកគេ កំពុងតែឈរលំដាប់កំពូលក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga ហើយត្រូវប៉ះក្រុមគូ ប្រជែងធំBarcelonaនៅថ្ងៃសៅរ៏ខាងមុខនេះ៕

real

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print