អតីតគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញថា Diego Simeoneស័ក្តិសមជាគ្រូបង្វឹកល្អបំផុត

ចែករំលែក៖

លោក Vicente del Bosque អតីតគ្រូ បង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញបានបង្ហាញពីជំនឿចិត្តរបស់ថា លោកDiego Simeoneគ្រូបង្វឹករបស់ក្លិបAtletico Madrid ពិតជាស័ក្តិសមនឹងទទួលបានពានរង្វាន់គ្រូបង្វឹកល្អបំផុតរបស់ពិភពលោក។

លោកDel Bosqueដែលបានចូលនិវត្តន៍កាលពីខែមិថុនាបានឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើម (Best FIFA Men’s Coach) កាលពីឆ្នាំ ២០១២ជាប់លេខ២រយៈពេល២ឆ្នាំ។

លោកDiego Simeoneបានដឹកនាំក្រុម Atletico Madridឲ្យឈរលំដាប់លេខ៣កាលពីរដូវកាលចាស់និងរងជើងឯក Champions League។ គាត់បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតប្រចាំក្របខ័ណ្ឌអេស្ប៉ាញ La Ligaឆ្នាំ២០១៦។

បេក្ខជនចុងក្រោយដែលនឹងត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់នេះមាន Pep Guardiola, Luis Enrique, Zinedine Zidane, Claudio Ranieri និងFernando Santos។ លោកDel Bosqueបានថ្លែងថា “ខ្ញុំចង់ឲ្យ Diego Simeone ឈ្នះពានរង្វាន់នេះ។ គាត់ ដឹកនាំក្រុម Atletico Madrid បានយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”៕

diego-simeone

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print