ផ្ទុះអាវុធ៤គ្រាប់ ស្ទើរផ្អើលប៉ូលិសមួយខណ្ឌសែនសុខ ដោយសារដេញចាប់ចោរគាស់កញ្ចក់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ត្រូវសមត្ថកិច្ចឃាត់សួរនាំ ក្រោយពីផ្ទុះអាវុធ៤គ្រាប់បាញ់គំរាមជនសង្ស័យលួចគាស់កញ្ចក់រថយន្តឲ្យឈប់តែមិនឈប់ ខណៈ បង្កការភ្ញាក់ផ្អើលប៉ូលិសមួយខណ្ឌសែនសុខ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលកាន់កាប់អាវុធម៉ាក ឡុក ត្រូវបានគេស្គាល់ឈ្មោះ កុល សុខជា ជាមន្ត្រីយោធានៅកងកាំភ្លើងធំ ស្នាក់នៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តម៉ាកឡិចស៊ីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខ2AJ-4845។ ចំណែកម្នាក់ទៀតឈ្មោះអឹម សាវុន អាយុ៤៦ឆ្នាំ បុរសមន្ត្រីយោធា ស្នាក់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បច្ចុប្បន្នបុរស២នាក់ជាមន្ត្រីយោធាបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងកសាងសំណុំរឿងបញ្ជូនទៅឲ្យអាវុធហត្ថខណ្ឌសែនសុខ៕

...

tong1 tong2tong tong8 tong3 tong4 tong5 tong6 tong7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print