ផ្លាស់ប្តូរបទពិសោធន៍រវាងនាយកដ្ឋានភូមិសាស្ត្រក្រសួងការពារជាតិជាមួយស្នងការផែនទីអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមអនុស្សរណៈ រវាងក្រសួងការពារជាតិ ប្រទេសទាំង២ កម្ពុជា-វៀតណាម គណៈប្រតិភូមួួយក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Van Thang ប្រធានស្នងការផែនទីអគ្គសេនាធិការកងទ័ព ប្រជាជនវៀតណាម និងសហ ការីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ។

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មាន ការផ្លាស់ប្តូរបទពិសោធន៍ រវាងនាយកដ្ឋាន ភូមិសាស្ត្រ ក្រសួងការពារជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ទេព ចំរើន អគ្គ លេខាធិការរងក្រសួងការពារជាតិ និងជា នាយក នាយកដ្ឋានភូមិសាស្ត្រ ព្រមទាំង សហការី ។ ចំណែកភាគីវៀតណាម ដឹកនាំ ដោយ លោកឧត្តមសេនីយ៍ត្រី Tran Van Thang និងសហការី ។

បន្ទាប់ពីជំនួបសម្តែងការគួរសមជាមួយ លោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខា ធិការ ក្រសួងការពារជាតិរួចមក ភាគីទាំង ២ក៏បានពិភាក្សាគ្នាលើមូលបទឆ្នាំ២០១៦ និងទិសដៅឆ្នាំបន្តលើជំនាញផែនទីភូមិ សាស្រ្ត ។
ក្នុងនោះលោកឧត្តមសេនីយ៍ឯក ទេព ចំរើន បានថ្លែងអំណរគុណចំពោះបក្សរដ្ឋា ភិបាល ក្រសួងការពារប្រទេសវៀតណាម ដែលកន្លងមកបានផ្តល់ធនធានជាច្រើន ជួយដល់នាយកដ្ឋាន ភូមិសាស្រ្តហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញផែនទី ក្នុងពេល ដែលប្រទេសកម្ពុជាយើងជួបប្រទះកង្វះខាត នៅឡើយ និងកំពុងត្រូវការចាំបាច់ ។
គ្រប់សំណូមពររបស់ភាគីកម្ពុជា លោក ឧត្តមសេនីយ៍ប្រធានស្នងការផែនទីវៀត ណាម និងរាយការណ៍ជូនថ្នាក់ដឹកនាំអគ្គ សេនាធិការក្រសួងការពារប្រទេសវៀត ណាមដើម្បីដោះស្រាយតាមសំណូមពរដែល ភាគីមិត្តបានធ្វើសំណើផងដែរ ៕ ដោយ ៖ សុខដុម

...

15310258_387813938230384_9769822_n 15300515_387813994897045_481387947_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print