វិភាគព័ត៌មានអន្តរជាតិ៖ អាវុធដែលប្រទេសមហាអំណាចត្រៀមសម្រាប់សង្គ្រាមលោកលើកទី៣

ចែករំលែក៖

កន្លងមករុស្ស៊ីបានបង្កើតឡើងវិញសាជាថ្មីនូវ «រថភ្លើងបរមាណូ» ដែលមានសមត្ថ ភាពអាចធ្វើដំណើរបាន២.៤០០គីឡូម៉ែត្រ ក្នុងមួយថ្ងៃដោយនាំទៅជាមួយនូវឃ្លាំង អាវុធបរមាណូ និងកាំជ្រួចមីស៊ីលតម្រង់ ទៅលើប្រទេសលោកខាងលិចនិងអាមេ រិក។

ក្រុមអ្នកឯកទេសព្យាករថា «រថភ្លើង បរមាណូ» នឹងដាក់ឲ្យដំណើរការក្នុងជួរកង ទ័ពរុស្ស៊ីក្នុងអំឡុងឆ្នាំ២០១៨-២០២០។ បណ្តាប្រទេសលោកខាងលិចបង្ហាញការព្រួយបារម្ភថា អាវុធនៅលើរថភ្លើងទាំងនោះ គឺជាសញ្ញានៃការចាប់ផ្តើមសង្គ្រាមលោកលើកទី៣។ គម្រោង Barguzin នឹងក្លាយទៅជាសុបិនអាក្រក់សម្រាប់ក្រុមចារកម្មលោកខាងលិច។ ពួកគេមិនអាចបែងចែក ឲ្យដឹងថា ទាំងនោះជារថភ្លើងដឹកទំនិញឬ រថភ្លើងបរមាណូនោះឡើយ។

នៅអំឡុងពេលចុងក្រោយនៃសង្គ្រាមត្រជាក់រុស្ស៊ីបានបង្កើតរថភ្លើងបរមាណូ ដោយនៅទីនោះមានកាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ។ ទីតាំងនៃការ ចរាចររបស់រថភ្លើងបរមាណូខាងលើត្រូវផ្លាស់ប្តូរគ្រប់ពេលវេលា និងបំពាក់ឧបករណ៍ បំបាំងកាយផងដែរ។

រថភ្លើងខាងលើនិងកាំជ្រួចមីស៊ីលត្រូវបានបិទបាំងដូចជារថភ្លើងដឹកអ្នកដំណើរឬដឹកទំនិញដោយយន្តហោះស៊ើបការណ៍នៅលើអាកាសឬផ្កាយរណបមិនអាចមើល ដឹងឡើយ សូម្បីតែសម្ភារត្រួតពិនិត្យនៅលើដីក៏ពិបាកដឹងដែរ។

ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា រថភ្លើងអាចឈប់នៅតាមផ្លូវធ្វើដំណើរ ហើយក្នុងរយៈពេលប៉ុន្មាននាទីអាចបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូទៅកាន់គោលដៅបានគ្រប់ពេល។ រថភ្លើងនីមួយៗអាច បំពាក់ប្រព័ន្ធមីស៊ីល Barguzin ដែលមាន មីស៊ីល៦ដើមប្រភេទ RS-24«Yars» ប្រភេទ មីស៊ីលខាងលើអាចបំពាក់ក្បាលគ្រាប់បរមាណូដែលមានកម្លាំងបំផ្លាញ២៥០គីឡូតុន និងរយៈចម្ងាយបាញ់មានរហូតដល់ ១០.៩០០គីឡូម៉ែត្រ ។

ក្នុងពេលជាមួយគ្នានោះអ្នកឯកទេសសន្តិសុខរបស់រុស្ស៊ីលោក Viktor Mark- owski បានប្រកាសថា គម្រោង Barguzin នឹងក្លាយទៅជាសុបិនអាក្រក់សម្រាប់ចារកម្មលោកខាងលិចដោយសារតែវាដូចទៅនឹងរថភ្លើងដឹកអ្នកដំណើរនិងទំនិញ។

លោក Viktor Markowski បានបញ្ជាក់ ថា ក្នុងសម័យសង្គ្រាមត្រជាក់អាមេរិកក៏ បានផ្តោតទៅលើការផលិតរថភ្លើងបរមាណូនេះដែរ ប៉ុន្តែក្រោយមកបានបោះបង់ ចោលដោយសារតែអាមេរិកមិនទទួលបានជោគជ័យដូចជាគម្រោងរបស់សូវៀត។

លោកបន្តទៀតថា គម្រោងរបស់សូវៀត ពេលដំបូងគឺផលិតរថភ្លើង១២ខ្សែបំពាក់ ក្បាលគ្រាប់បរមាណូដោយរថភ្លើងនីមួយៗ បានបំពាក់កាំជ្រួចមីស៊ីល៣ដើម។ រថភ្លើង ទាំងនោះនឹងត្រូវធ្វើចរាចរណ៍នៅតំបន់ Kortroma,Krasnoyarsk និង Perm ។

ក្រោយពេលសូវៀតដួលរលំគម្រោងខាងលើត្រូវផ្អាកផងដែរ ប៉ុន្តែពេលនេះរុស្ស៊ី បន្តអនុវត្តគម្រោងខាងលើជាថ្មីគឺរថភ្លើង បំពាក់បច្ចេកវិទ្យាទំនើប និងកាំជ្រួចមីស៊ីល ឆ្លងទ្វីប។ កាលពីសម័យសូវៀតមីស៊ីល មានទម្ងន់ដល់ទៅជិត១០០តោន ប៉ុន្តែ ពេលនេះមីស៊ីលឆ្លងទ្វីបមានទម្ងន់ប្រមាណ ៤៧តោនប៉ុណ្ណោះ។

ការពង្រឹងអាវុធរបស់ណាតូបានបង្ហាញ យ៉ាងច្បាស់ពីការត្រៀមលក្ខណៈធ្វើសង្គ្រាម ជាមួយលោកខាងលិចដែលមានអាមេរិកនិងណាតូ។ កម្លាំងទាហានរុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីនបើមានសង្គ្រាម ត្រជាក់ឬសង្គ្រាមលោកកើតឡើងរុស្ស៊ី មិនឲ្យចាញ់ប្រទេសលោកខាងលិចទៀត ឡើយ។

ការត្រៀមលក្ខណៈធ្វើឲ្យអាមេរិកពិសេស គឺណាតូបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយណាតូមិនមានអាវុធទំនើបអាចទប់ទល់ជាមួយរុស្ស៊ីបាន បើគ្មានអាមេរិកចូល រួមនោះ។ ទាំងនោះហើយបានជាកន្លងមកណាតូប្រកាសថា រុស្ស៊ីមិនមែនជាសត្រូវ ឡើយ។

មេបញ្ជាការកងទ័ពណាតូលោក Clive Johnstone បានប្រកាសថា សម្ពន្ធមិត្តយោធាណាតូមិនបានចាត់ទុករុស្ស៊ីជាសត្រូវនោះឡើយ។ ប៉ុន្តែពេលនេះរុស្ស៊ីកំពុង ព្យាយាមឈ្វេងយល់ពីមូលហេតុរបស់ ណាតូនៅតំបន់អឺរ៉ុបក៏ដូចជាការការពារផល ប្រយោជន៍របស់ប្រទេសសម្ពន្ធមិត្តណាតូ។

លោក Clive Johnstone បញ្ជាក់ថា «រុស្ស៊ីអាចនឹងអភិវឌ្ឍឬដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួននៅក្នុងតំបន់ណាក៏ដោយ ហើយណាតូមិនមានចេតនារារាំងនោះ ឡើយ។ រុស្ស៊ីមិនមែនជាសត្រូវរបស់យើង ហើយយើងក៏មិនចង់ជាប់ពាក់ព័ន្ធនឹង សង្គ្រាមត្រជាក់ថ្មីនោះដែរ»។

លោក Clive Johnstone បន្តទៀតថា «ណាតូកំពុងតែឈ្វេងយល់ពីរុស្ស៊ី ហើយក៏មិនចង់ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់រុស្ស៊ីនោះដែរ»។ ជាមួយគ្នានោះណាតូ ក៏បានចោទប្រកាន់រុស្ស៊ីថា បានបង្កឲ្យមានភាពតានតឹងកើនឡើងក្នុងតំបន់ជាជាង គ្រប់គ្រងស្ថានភាពឲ្យប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីក៏បានប្រកាសថា កំពុង ស្វែងរកការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។

ការប្រកាសបែបនេះរបស់រុស្ស៊ីគឺជាការ គំរាមកំហែងដល់ណាតូក៏ដូចជាអាមេរិក ដែលជារឿងមួយមិនអាចទទួលយកបានក្នុងពេលដែលរុស្ស៊ីបញ្ជូនកម្លាំងទាហាន និងអាវុធជាច្រើនទៅកាន់តំបន់ព្រំដែនជាប់ អឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីបានបញ្ជូនកម្លាំងទាហានជើងទឹក និងអាវុធទំនើបៗជាច្រើនទៅកាន់សមុទ្របាល់ទិក និងមេឌី ទែរ៉ាណេ។

ក្នុងពេលជាមួយគ្នានេះឧបការីរបស់រុស្ស៊ី ប្រចាំនៅណាតូលោក Aleksandr Grushko បានបញ្ជាក់ថា ទីក្រុងមូស្គូបានស្នើអង្គការណាតូបើកកិច្ចប្រជុំដោយមានការចូលរួមពីអ្នកឯកទេសយោធាដើម្បីពិភាក្សាពីសន្តិសុខនៅក្នុងតំបន់បាល់ទិក តែត្រូវភាគីណា តូបដិសេធ។

ការប្រកាសរបស់មេបញ្ជាការកងទ័ពណាតូកើតឡើងក្រោយពេលដែលកម្លាំងទាហានណាតូជាង៤ពាន់នាក់បានចាប់ផ្តើម ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅក្នុងប្រទេស Lithuania ជាប់ព្រំដែនប្រទេសរុស្ស៊ី។ នៅក្នុងការធ្វើសមយុទ្ធនោះមាន១១ប្រទេសជាសមាជិកណាតូចូលរួមសមយុទ្ធដែលមានឈ្មោះថា Iron Sword 2016 ចាប់ផ្តើម ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ៕

vipheak-1 vipheak-2 vipheak-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print