ពលរដ្ឋចោទនាយប៉ុស្តិ៍នគរបាលការពារព្រំដែនឡាក់៦៨វីរ៨២១ឃុបឃិតជាមួយឈ្មួញ រកស៊ីឈើបើកដៃឱ្យកម្មករខ្មែរ ឆ្លងដែនអូសនិងខុសច្បាប់ ទៅលីឈើ នៅទឹកដីថៃ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ បានឱ្យដឹងថា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនឡាក់៦៨របស់វរព្រំដែនលេខ៨២១ ដែលឈរជើងនៅត្រង់ចំណុចបង្គោលឡាក់លេខ៦៨ ក្នុងភូមិបហ៊ុយត្បូង សង្កា ត់បយ៉ាខា ក្រុងប៉ៃលិន បាននឹងកំពុងតែរកស៊ីឃិបឃិតជាមួយក្រុមឈ្មួញ ដោយបើកដៃនិង ជួលឱ្យប្រជាពលរដ្ឋខ្មែរចូលទៅលីសែងឈើនៅក្នុងទឹកដីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង ។ ការឆ្លងដែនខុសច្បាប់ ចូលទៅយកឈើប្រណិតពីក្នុងប្រទេសថៃ ស្ទើរតែរាល់ថ្ងៃនេះ អស់រយៈពេលជាយូរមកហើយ ដោយយកឈើទៅដាក់ស្តុកទុកនៅខាងក្រោយបន្ទាយមួយនេះ លុះពេលមានឱកាសល្អ ក៏ដឹកតាមរថយន្តយកទៅលក់តែម្តង ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ ក៏មានសេចក្តីរាយការណ៍ដែរថា ក្រុមឈ្មួញ បានឱ្យប្រជាពលរដ្ឋលីសែងឈើយកទៅដាក់នៅខាងក្រោយបន្ទាយ រួចលើកដាក់រថយន្តទាំងយប់ ដឹកកទៅក្រុងប៉ៃលិន បន្តទៅទិសខាងកើត ឆ្លងកាត់ខេត្តបាត់ដំបង ដើម្បីបន្តលក់ឱ្យឈ្មួញ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា លោក ស្រី សុខ នាយប៉ុស្តិ៍បន្ទាយវរព្រំដែនលេខ៨២១ បានឃុបឃិតជាមួយឈ្មួញ ម្នាក់ ឈ្មោះ អឿន រស់នៅក្នុងក្រុងប៉ៃលិន ដោយជួលកម្មករខ្មែ រឱ្យចូលទៅលីសែងឈើប្រណិតរាល់ថ្ងៃ ដូចជាបេង នាងនួន គ្រញូង នៅក្នុងព្រៃ ទឹកដីប្រទេសថៃ ជាយូរឆ្នាំមកហើយ ។ តែគ្មានអាជ្ញាធរ ក៏ដូចជាមន្រ្តីរដ្ឋបាលព្រៃឈើណាម្នាក់ ហ៊ា នចុះទៅធ្វើការបង្ក្រាបនោះឡើយ ព្រោះគេមានខ្នងធំនៅពីក្រោយ ។ ប្រភពបន្តទៀតថា ការចូលទៅយកឈើនៅក្នុងទឹកដីប្រទេសថៃនេះ ពិតជាមានការលំបាកយ៉ាងខ្លាំង ដោយដើរឆ្លងពីភ្នំមួយទៅភ្នំមួយ អស់រយៈពេលពីរទៅបីថ្ងៃ ទើបវិលត្រឡប់មកវិញ ហើយផ្សងនឹង គ្រោះថ្នាក់បំផុត បើសិនជាមានទាហានថៃ ជួបតាមផ្លូវ ឬចាប់បាន គេអាចនឹងបាញ់សម្លាប់ចោលនៅក្នុងព្រៃទីនោះ ព្រាត់ប្រាសប្រពន្ធកូន ជាក់ជាមិនខាន ។
ពលរដ្ឋបញ្ជាក់ទៀតថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នគរបាលខាងលើ រួមជាមួយ នឹងឈ្មួញ បានជួលកម្មករប្រហែល៣០ ទៅ៤០នាក់ ឱ្យដើរចូលទៅក្នុងព្រៃជ្រៅ ដើម្បីយកឈើមកដាក់ទុកនៅក្នុងខ្ទមមួយខាងក្រោយបន្ទាយ រួចត្រឡប់ទៅវិញទៀត ។ ពួកគាត់ពិត ជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពកម្មករ ដោយព្រោះធ្លាប់ទទួលដំណឹងពីបណ្តាខេត្តផ្សេងៗ ដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ត្រូវបានទាហ៊ានថៃបាញ់របួស និងស្លាប់ជាច្រើននាក់ ខណៈឆ្លងដែនទៅកាប់ឈើក្នុងទឹកដីគេ កាលពីពេលថ្មីៗ កន្លងទៅនេះ ។ ដូច្នេះ បើសិនជាកម្មករទាំងនោះជួបបញ្ហាគ្រោះថ្នាក់ នឹងគ្មាននរណាទទួលខុសត្រូវនោះឡើយ ពោលគឺគេគិតតែពីផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក ស្រី សុខ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់វរព្រំដែនលេ ខ៨២១ ត្រង់ចំណុចឡាក់៦៨ បានឆ្លើយបដិសេធឱ្យដឹងថា ខាងលោកអត់បានដឹងរឿងនេះទេ ហើយក៏មិនបានរកស៊ីឈើខុសច្បាប់អ្វីជាមួយឈ្មួញ តាមដែលគេរាយការណ៍ប្រាប់អ្នកសារព័ត៌មាននោះដែរ ។
បើតាមលោក ម៉ៅ វឿន ហៅ ណាង នាយករងការពារតំបន់ច្រើនយ៉ាងសំឡូតប៉ៃលិ ន បានឱ្យដឹងថា ខាងលោកធ្លាប់ទទួលបានដំណឹងនេះជារឿយៗដែរ តែនេះមិនមែនជាតួនាទីរបស់ខាងមន្រ្តីបរិស្ថាននោះឡើយ គឺជាតួនាទីរបស់កងទ័ព ឬខាងនគរបាលវរព្រំដែន ។ ទោះបីយ៉ាងណាក៏ដោយ ខាងលោកក៏មិនអនុញ្ញាតិ ឱ្យបទល្មើសព្រៃឈើឆ្លងដែនឆ្វេចឆ្វាចនៅតាមព្រំដែននោះឡើយ ព្រោះនៅថ្ងៃណាមួយប្រជាពលរដ្ឋទាំងនោះនឹងទទួលរង គ្រោះថ្នាក់ដល់អាយុជីវិត ហើយលោកនឹងធ្វើការបង្រ្កាបតាមតួនាទីរបស់ខ្លួន ដែលអាចធ្វើទៅបាន ៕

img_5965 img_5966 img_5967

...

ស  សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print