ណាហ្គាវើល ឧបត្ថម្ភកញ្ញាឯកកម្ពុជាចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ២០១៦ នៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដែលជាសណ្ឋាគារ និងជាទីតាំងផ្លូវការនៃកម្មវិធីប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០១៦បានប្រកាសឧបត្ថម្ភដល់កញ្ញា ប៉ែន ពុណ្ណាវឌ្ឍន៍ ដែលជាកញ្ញាឯកតំណាងឲ្យកម្ពុជាឲ្យទៅចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ២០១៦ លើកទី២២ នៅប្រទេសចិន។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅណាហ្គាវើលក្រោមវត្តមានអ្នកផលិតកម្មវិធី និងក្រុមគ្រួសារកញ្ញា ឯកខាងលើចូលរួមផងដែរ។

កម្មវិធីសន្និសីទសារព័ត៌មាន និងពិធីជប់លៀងជូនដំណើរខាងលើនេះត្រូវបានរៀបចំសហការជាមួយក្រុមហ៊ុនអារ៉ាយ អេជិនស៊ី។ ការប្រកាសបញ្ជូនកញ្ញា ប៉ែន ពុណ្ណាវឌ្ឍន៍ ត្រូវបានធ្វើឡើងក្រោយពីនាងទទួលបានចំណាត់ថ្នាក់លេខ៥ និងជាប់ជាកញ្ញា ដែលមានកាយសម្បទាល្អ ក្នុងការព្រឹត្តិការណ៍ប្រកួតកញ្ញាឯកកម្ពុជា ឆ្នាំ២០១៦ពេលថ្មីៗនេះ ។ ការប្រកាសនេះផងដែរ ក៏បន្ទាប់ពីសណ្ឋាគារប្រណីតមួយនេះទើបនឹងបញ្ចប់ការរៀបចំកម្មវិធីប្រកួតកញ្ញាឯក ម៉េត្រូប៉ូលីធិនអន្តរជាតិឆ្នាំ២០១៦ ប្រកបដោយមោទនភាពកាលពីពេលថ្មីៗនេះ។

កញ្ញាប៉ែន ពុណ្ណាវឌ្ឍន៍ អាយុ១៩ឆ្នាំជាប់ចំណាត់ថ្នាក់លេខ៥ និងជាប់ជាកញ្ញាដែលមានកាយសម្បទាល្អក្នុងការប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០១៦កាលពីពេលថ្មីៗនេះ។

អ្នកផលិតកម្មវិធីលើកឡើងថា កញ្ញាប៉ែន ពុណ្ណាវឌ្ឍន៍ នឹងធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃប្រទេសចិន និងសម្រាកនៅទីនោះចំនួន២សប្តាហ៍ដើម្បីត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយសណ្ឋាគារណាហ្គាវើលពិតជាមានមោទនភាពក្នុងការជួយឧបត្ថម្ភការធ្វើដំណើរទៅមករបស់កញ្ញាចូលរួមក្នុងកម្មវិធីប្រកួតដ៏ធំនេះ។ តំណាងសណ្ឋាគារក៏សង្ឃឹមថា កញ្ញានឹងនាំមកនូវកិត្តិយសមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញផងដែរ។

កញ្ញា ប៉ែន ពុណ្ណាវឌ្ឍន៍ បានប្រាប់ឲ្យដឹងថា ក្នុងនាមជាកូនខ្មែរ និងតំណែងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិ ២០១៦នេះ បានយកចំណេះដឹងមួយចំនួនធំ ទាក់ទងនឹងវិស័យទេស និងតំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសឲ្យប្រជាជនលើពិភពលោកបានស្គាល់គ្រប់ៗគ្នា។ ចំពោះសម្លៀកបំពាក់នាង នឹងស្លៀកពាក់ឈុតប្រពៃណីខ្មែរ ដើម្បីបង្ហាញឲ្យពិភពលោកស្គាល់ ក្រណាត់សូត្រខ្មែរកាន់តែច្បាស់ផងដែរ។ អ្វីកាន់តែច្បាស់ជានេះទៅទៀតនោះ នាងនឹងបង្ហាញក្បាច់គុន បុរាណខ្មែរល្បុក្កតោ ក្នុងព្រឹត្តិការណ៍ នៃប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិ២០១៦ នៅទីក្រុងសៀងហៃទៀតផង៕

nagaworld-9 nagaworld-7 nagaworld-6 nagaworld-8 nagaworld-5nagaworld-10 nagaworld-4 nagaworld-3 nagaworld-12 nagaworld-11 nagaworld-13 nagaworld-2 nagaworld-1

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print