បង្ករបួសស្នាមកាលពីឆ្នាំ២០០៦​ ចាប់ខ្លួនបានឆ្នាំ២០១៦

ចែករំលែក៖

ខេត្តកណ្តាល ៖ យុវជនសង្ស័យម្នាក់ ពាក់ព័ន្ធពីបទបង្ករបួស្នាម កាលពីឆ្នាំ២០០៦ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារបានចុះស្រាវជ្រាវស៊ើបអង្កេតចាប់ខ្លួនតាមដីកា ធ្វើឡើងនៅចំណុចភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦  ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉េន វ៉ាន់  ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ននៅភូមិថ្មីឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយយុវជនរូបនេះបានបង្ករបួសដោយចេតនា នៅចំណុចភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៦ ។

បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធី ៕  ដោយ ៖ ស្អាងជ័យ

12-1-2016-6

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print