ឃាត់បុរស២នាក់ ពាក់ព័ន្ធរកស៊ីលក់ថ្នំាញៀន បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួន បុរស២នាក់សង្ស័យធ្វើសកម្មភាពជួញដូរថ្នាំញៀនបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមផ្លូវច្បាប់។

ករណីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ សកម្មភាពជួញដូរថ្នាំញៀននេះបានប្រ ព្រឹត្តទៅកាលពីវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នៅ ចំណុចសណ្ឋាគារ “ព្រីនសេស” ស្ថិត ក្នុងក្រុមទី៤ ភូមិ៣ សង្កាត់លេខ២ ក្រុង- ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបាន ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែល សមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ខេម រត្ន័ អាយុ២៩ឆ្នាំ មុខរបរលក់នំ និងទី២ ឈ្មោះ ខៀវ កាណាល់ អាយុ២៥ឆ្នាំ មុខរបរលក់ នំទាំង២នាក់មានទីលំនៅបច្ចុប្បន្នស្នាក់ នៅរាជធានីភ្នំពេញ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពេល ឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច បានត្រួតពិនិត្យនៅកន្លែងកើតហតុ និង ឆែកឆេរដោយដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមិន(ice)ចំនួន១ កញ្ចប់ ទម្ងន់១០០.៦ ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាង លើត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

img_0757 img_0754

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print