ពលរដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំនោម២នាក់ខណៈកំពង់ធ្វើសកម្មភាពលួចម៉ូតូកង់បី

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យម្នាក់ក្នុងចំនោម២នាក់ត្រូប្រជាពលរដ្ឋនាំគ្នាដេញចាប់វាយឡើងទ្រោមខ្លួនខណៈកំពង់ធ្វើសកម្មភាពលួចម៉ូតូរឺម៉កកង់បីបានហើយតែម៉ូតូមិនឆេះ ។

ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីយប់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះជាម្ចាស់រឺម៉កមានឈ្មោះ អុឹម សុភក្រ្ដ័ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ រត់ម៉ូតូរឺម៉កកង់បី ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ចំណែក ជនសង្ស័យខាងលមានឈ្មោះ ឌួង ដុល្លា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតស្រុកកំចាយមា ខេត្តកំពង់ចាម ។

តាមប្រភពព័តមានពីលោក ចាន់ ថុល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ រត់តុការ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិធ្លក ស្រុកត្រាំង ខេត្តតាកែវ ដែលឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថាមុនពេលកើតហេតុរូបគាត់មកពីរត់ម៉ូតូឌុបនៅពេលយប់ទើបគាត់ប្រញាប់ចូលផ្ទះដែលនៅម្ដុំកន្លែងកើតហេតុពេលគាត់ជិះម៉ូតូតាមផ្លូវស្រាប់តែឃើញជនសង្ស័យពីរនាក់នៅជិតរឺម៉កម៉ូតូកង់បីពេលនោះគាត់ធ្វើជាជិះទៅហួសដើម្បីចង់ដឹងថាគេទាំងពីរនាក់ជាចោររឺក៍មិនមែនស្រាប់តែគាត់ម៉ូតូមកវិញក៍ឃើញជនសង្ស័យម្នាក់លើកបំបាស់កន្ទុយកង់បីទៅលើហើយព្យាយាមលួចយកម៉ូតូតែដោយសារម្ចាស់ដោះម៉ាញេតូចេញទើបមិនឆេះហើយក៍បានផ្ដួលម៉ូតូចោលហើយរត់ទៅជិះម៉ូតូរបស់បក្សពួករបស់គេម្នាក់ដែលនៅខាងមុខ តែដោយសារជនសង្ស័យភ័យពេករត់មិនទាន់ក៍ត្រូវប្រជាពលរដ្ឋចាប់បានបង្ករការភ្ញាក់ផ្អើលដល់ប្រជាជននៅម្ដុំនោះចេញមកជួយចាប់និងហៅម្ចាស់រឺម៉កកង់បីអោយចេញមកមើលនិងឃាត់ជនសង្ស័យខាងលើមកអោយសមត្ថកិច្ចមូលដ្ឋានធ្វើការសាកសួរបន្ថែមនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ។

ជនសង្ស័យបានឆ្លើយថារូបគេនិងបក្សពួកម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូមិនចាំពណ័និងស្លាកលេខមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនតែដោសារតែម៉ូតូបញ្ឆេះមិនឆេះសោះក៍ផ្តួលម៉ូតូចោលរត់ទៅជិះម៉ូតូបក្ខពួកដែលចាំនៅខាងមុខហើយត្រូវប្រជាពលរដ្ឋឃាត់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។ជនសង្ស័យបន្តទៀតថារូបគេទើបតែចេញពីព័ន្ធធនាគាករណីវាយតប់គ្នាហើយត្រូវឃុំឃាំងអស់រយះពេលបីឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកំពុងនុងកសាងសំណុំរឿងបញ្ជូនទៅកានអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី ៕ ដោយ ៖ តុង សីហា

...

12-1-2016-8 12-1-2016-7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print