កីឡាករចាំទីមេនញូសោកស្តាយមិត្តចាស់ស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះ

ចែករំលែក៖

កីឡាករចាំទីក្លិបមេនញូ De Gea បាន បង្ហាញការសោកស្តាយដល់អតីតមិត្តរួមក្រុម គឺកីឡាករClever Santanaដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះនៅកូឡុំប៊ី។

កីឡាករ De Geaនិងកីឡាករប្រេស៊ីល Clever Santana ធ្លាប់រួមសុខទុក្ខជាមួយគ្នា៣រដូវកាលនៅក្នុងក្លិប At Madrid ចាប់ពី ឆ្នាំ២០០៧-២០០៩។ ក្រោយបែកបាក់គ្នាកីឡាករទាំងពីរក៏បានផ្លាស់ប្តូរក្លិបលេងរៀងៗខ្លួន។

គ្រោះថ្នាក់យន្តហោះនៅកូឡុំប៊ីបានធ្វើឲ្យកីឡាករជាច្រើនមានការតក់ស្លុតយ៉ាងខ្លាំង ដោយកីឡាករភាគច្រើនត្រូវជិះយន្តហោះទៅប្រកួតនៅក្នុងប្រទេសផ្សេងៗ ដូចនៅក្របខ័ណ្ឌ UEFA league និង Champions League ជាដើម។ ទោះបីមានប្រាក់ចំណូលខ្ពស់តែសុវត្ថិភាពរបស់ពួកគេមិនទៀងទាត់ឡើយ ៕

manu-1 manu-2

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print