កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតមុនពេលកំណត់

ចែករំលែក៖

តំណាងគណបក្ស Saenuri កាន់អំណាចបានប្រកាសឲ្យដឹងថា សមាជិក គណបក្សនឹងរកវិធីសាស្ត្រឲ្យលោកស្រី ផាក គឿនហេ លាលែងចេញពីតំណែង នៅខែមេសាខាងមុខ និងរៀបចំការបោះឆ្នោតមុនពេលកំណត់នៅខែមិថុនា ឆ្នាំ ២០១៧ មិនមែននៅចុងឆ្នាំនេះឡើយ។

ការប្រកាសខាងលើរបស់គណបក្ស Saenuri កាន់អំណាច និងគណបក្សប្រឆាំង មានការផ្ទុយគ្នាស្តីពីការលាលែងចេញពី តំណែងរបស់ប្រធានាធិបតី ផាក គឿនហេ។ ក្នុងពេលជាមួយគ្នានេះគណបក្សប្រឆាំងបានប្តេជ្ញាបោះឆ្នោតផ្តន្ទាទោសលោកស្រីប្រធានាធិបតីនៅចុងខែនេះ។

បច្ចុប្បន្នសូម្បីតែផ្ទៃក្នុងរបស់គណបក្សប្រឆាំងគឺគណបក្សប្រជាធិបតេយ្យនិង គណបក្សប្រជាជនក៏មានទស្សនៈផ្ទុយគ្នាដែរ។ នៅពេលនេះគណបក្សកាន់អំណាច និងអ្នកស្មោះត្រង់ជាមួយប្រធានាធិបតីចង់ឲ្យលោកស្រីចុះចេញពីតំណែងដោយខ្លួនឯងមិនមានការបង្ខំនោះឡើយ។

កន្លងមកមេដឹកនាំគណបក្ស Saenuri លោក chung Jin Suk បានឲ្យដឹងថា មាន ការសម្រេចទុកឲ្យប្រធានាធិបតី ផាក គឿន ហេ ចុះចេញពីតំណែងនៅខែមេសា ឆ្នាំ ២០១៧ គឺជារឿងសមហេតុផល។ នេះជាពេលវេលាសមស្របដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ និងផ្លាស់ប្តូរអំណាច។

ការដែលគណបក្សប្រឆាំងពន្យារពេលបោះឆ្នោតដាក់ទោសលោកស្រីប្រធានាធិបតីបានបង្ហាញយ៉ាងច្បាស់ពីការមិនចុះ សម្រុងនឹងគ្នាក្នុងជួរគណបក្សប្រឆាំង។ ហេតុការណ៍ខាងលើចាំបាច់ត្រូវតែឆ្លងកាត់ ការប្រជុំសភាមុនពេលបោះឆ្នោតដាក់ទោស។

រឿងអាស្រូវនយោបាយពាក់ព័ន្ធនឹង មិត្តភក្តិជិតស្និទ្ធគឺលោកស្រី Choi Soon Sil អាយុ៦០ឆ្នាំ បានធ្វើឲ្យប្រធានាធិបតី ផាក គឿនហេ ធ្លាក់ក្នុងសភាពបាត់បង់ជំនឿទុកចិត្តពីពលរដ្ឋកូរ៉េខាងត្បូងជាច្រើន។ ចៅក្រមកូរ៉េខាងត្បូងបានចោទប្រកាន់លោកស្រីប្រធានាធិបតីថា បានឃុបឃិតជាមួយមិត្តភក្តិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្រោយរឿងនេះបែកធ្លាយពលរដ្ឋកូរ៉េខាងត្បូងបាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ បច្ចប្បន្នចំនួន ពលរដ្ឋគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូងធ្លាក់ ចុះជាប្រវត្តិសាស្ត្រដោយនៅសល់តែ៤ភាគ រយប៉ុណ្ណោះគាំទ្រលោកស្រី។

កន្លងមកប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ផាក គឿនហេ បាននិយាយថា លោកស្រីនឹងលាលែងពីតំណែងបន្ទាប់ពីសភាផ្ទេរអំណាចរបស់គាត់ដោយសន្តិវិធី។

ការប្រកាសដ៏ភ្ញាក់ផ្អើលនេះបក្សប្រឆាំង បានចោទប្រកាន់ថា ជាកល់ល្បិចពន្យារពេល បន្ទាប់ពីពាក្យបណ្តឹងព្រះរាជអាជ្ញាបាន ប្រកាសថា អ្នកស្រីប្រធានាធិបតី បានស៊ុមគ្រលុំជាមួយមិត្តភក្តិជុំវិញរឿងអាស្រូវពុក រលួយ។ ប្រជាជនរាប់ពាន់នាក់បានមកជុំគ្នារៀងរាល់ថ្ងៃសៅរ៍រយៈពេល៥សប្តាហ៍ មកហើយ ដើម្បីទាមទារឲ្យអ្នកស្រីចុះចេញ ពីតំណែង។

អ្នកស្រីនឹងក្លាយទៅជាប្រធានាធិបតី កូរ៉េខាងត្បូងដំបូងគេបំផុតដែលលាលែងពីតំណែង។ ថ្ងៃអង្គារនេះប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ បាន ប្រកាសត្រៀមខ្លួនចុះពីអំណាចដោយបានសុំឲ្យសភារៀបចំរកមធ្យោបាយឲ្យលោកស្រីអាចចុះពីតំណែង។ បក្សប្រឆាំងមើល ឃើញថា លោកស្រី ផាក គឿនហេ ប្រកាស ដូច្នេះដើម្បីចៀសវាងឲ្យផុតពីនីតិវិធីដកលោកស្រីពីតំណែង។

លោកស្រីលើកឡើងថា «ខ្ញុំនឹងចុះពី តំណែងស្របតាមច្បាប់នៅពេលដែល មានការរៀបចំរួចរាល់នូវអន្តរកាលនយោបាយមួយដែលនឹងន។ ខ្ញុំទុកឲ្យសភារៀបចំកិច្ចការទាក់ទងនឹងការកាត់បន្ថយពេលវេលានៃអាណត្តិរបស់ខ្ញុំ»។ ប្រធានាធិបតីកូរ៉េខាងត្បូងប្រគល់កិច្ចការដោះស្រាយវិបត្តិ នយោបាយទៅឲ្យសភា។ សភាកូរ៉េខាង ត្បូងពេលនេះសម្បូរសមាជិកបក្សប្រឆាំងដោយសារតែបក្សកាន់អំណាចបានចាញ់ឆ្នោតសភាកាលពីខែមេសាដើមឆ្នាំ។

តាមធម្មតាលោកស្រី ផាក គឿនហេ ត្រូវផុតអាណត្តិនៅខែកុម្ភៈ ឆ្នាំ២០១៨។ លោកស្រីពោរពេញទៅដោយរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងអំពើមន្តអាគមជាមួយស្ត្រីម្នាក់ឈ្មោះ ឆយ ស៊ុនស៊ីល ដែលរឿងរ៉ាវនេះរាលដាលទៅជាអំពើពុករលួយ និងការ ប្រើប្រាស់អំណាចដើម្បីប្រយោជន៍ផ្ទាល់ ខ្លួន។ ប្រជាជនកូរ៉េបានធ្វើបាតុកម្មទាមទារ ឲ្យលោកស្រី ផាក គឿនហេ ចុះពីអំណាច ច្រើនលើកមកហើយ តែលោកស្រីមិនដែល ធ្វើដឹងឮទេកន្លងមក៕

south-korea

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print