ទាហានអ៊ុយក្រែនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតតំបន់គ្រីមៀ

ចែករំលែក៖

អ្នកនាំពាក្យកម្លាំងទាហានអ៊ុយក្រែនលោក Vladimir Kryzhanovsky បាន ប្រកាសថា ទាហានអ៊ុយក្រែនចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែន ប្រទេសអ៊ុយក្រែនជាប់តំបន់គ្រីមៀដែល រុស្ស៊ីគ្រប់គ្រង។

នៅក្នុងការធ្វើសមយុទ្ធនោះលោក Kry- zhanovsky បានបញ្ជាក់ថា នឹងមានការសាក ល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម ប្រភេទ S-300 ផងដែរ។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អ្នកនាំពាក្យកម្លាំងទាហាន អាកាសអ៊ុយក្រែនលោក Roman Yurchilo បានឲ្យដឹងថា ការធ្វើសមយុទ្ធនិងមានយុទ្ធ សាស្ត្របាញ់មីស៊ីលរយៈចម្ងាយមធ្យម។

ក្រៅពីនេះសមយុទ្ធនៅមានក្រុមយន្តហោះចម្បំាងចូលរួម យន្តហោះដឹកជិញ្ជូន និងកងពលកាំជ្រួចមីស៊ីល។

នៅក្នុងការធ្វើសមយុទ្ធនោះរុស្ស៊ីបានប្រកាសថា និងបាញ់ទម្លាក់កាំជ្រួចមីស៊ីលអ៊ុយក្រេន បើវាហោះចូលក្នុងតំបន់គ្រីមៀ។

នៅពេលនេះអ៊ុយក្រែនបានបង្កើនការការពារដោយខ្លួនឯងដោយខ្លាចរងការ វាយប្រហារពីរុស្ស៊ី។ មួយវិញទៀតអ៊ុយក្រែនក៏បានបង្ហាញក្តីបារម្ភខ្លាចអាមេរិកបោះបង់ខ្លួនចោលក្រោយប្រធានាធិបតីថ្មីឡើងកាន់អំណាច។ ការព្រួយបារម្ភរបស់អ៊ុយក្រែនក៏ដូចជាប្រទេសដទៃទៀតក្នុង តំបន់អឺរ៉ុបដូចគ្នាដោយប្រទេសខ្លះបានស្នើឲ្យបង្កើតមូលនិធិការពារជាតិរួមខ្លាចអាមេរិកដកខ្លួនចេញពីណាតូនិងអឺរ៉ុប៕

uy

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print