២នាក់បងប្អូនស្រវឹងស្រាបើករថយន្ដលឿន​បុកចូលផ្ទះម៉ាស្សាមួយកន្លែងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ដែលថាខ្លួនជាបងប្អូនហើយស្រវឹងស្រា បានបើករថយន្ដកាមរីបាឡែនក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតជ្រុលទៅបុកចូលហាងម៉ាស្សាមួយកន្លែងបណ្ដាលឲ្យរងការខូចខាតផ្នែងខាងមុខទាំងស្រុងតែមិនបង្កអោយមានអ្នករងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរីបាឡែនពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AJ-5220 បើកបរដោយបុរស២នាក់ជាបងប្អូនបង្កើតនឹងគ្នាទាំងស្ថានភាពស្រវឹង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលបុកចូលហាងម៉ាស្សាដែលមានស្លាកយីហោ អមតៈប៊ីយូធីស្ប៉ា បណ្ដាលឲ្យរងការខូចខាតទ្វារខាងមុខនិងផើងផ្កា ចំណែករថយន្ដរងការខូចខាតផ្នែកមុខទាំងស្រុងតែមិនបណ្ដាលមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្ដបានធ្វើការសម្របសម្រួលជាមួយម្ចាស់ហាងដែរតែដោយនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

img_8563img_8564img_8565img_8566

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print