រថយន្តហ៊ីយ៉ាន់ដាយ​ បើកបត់មិនប្រយ័ត្នជ្រុលបុកកិនម៉ូតូប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូឌុបគ្នាបម្រុងទៅផ្ទះ ត្រូវរថយន្តហ៊ីយ៉ាន់ដាយធុនធំ បើកមកពីក្រោយមិនប្រយ័ត្នជ្រុលមកបុកពេញទំហឹងដួលគៀបជាប់ម៉ូតូក្រោមរថយន្ត។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ទី២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចជាប់រង្វង់មូលដីក្រហម (ផ្លូវជាតិលេខ២ កែងផ្លូវ២១៧) ស្ថិតក្នុងក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

បើតាមសមត្ថកិច្ចមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាប្ដីមានឈ្មោះឌីម ឆេន ភេទប្រុស អាយុ៥៨ឆ្នាំ និងប្រពន្ធមានឈ្មោះព្រឺង រ៉ែន អាយុ៥៧ឆ្នាំ អ្នកទាំង២មានមុខរបរជាកសិករ រស់នៅភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FR-0232 ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះយី សែ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-5576  ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគឺជនរងគ្រោះប្ដីប្រពន្ធ២នាក់ បានជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ(រង្វង់មូលដីក្រហម)រូបគាត់ក៏បម្រុងបត់ឆ្វេងទៅត្បូងតែមិនទាន់និងបត់ផង ក៏ស្រាប់តែរថយន្តបង្កម៉ាកហីយ៉ាន់ដាយ បើកមកពីក្រោយហើយបម្រុងបត់ស្ដាំទៅជើង(ផ្លូវ២១៧)មិនបានប្រយ័ត្នក៏ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ជើងទាំង២នាក់ យ៉ាងធ្ងន់ធ្ងរ។ ចំណែកឯម៉ូូតូគៀបជាប់នៅក្រោមរថយន្តបង្កធ្វើឲ្យរថយន្ត។

ក្រោយពីកើតហេតុភ្លាមៗជនបង្កហេតុបានបើកទ្វារបម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រចាំគោលដៅនៅទីនោះចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ និងទាក់ទងរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូព្រមទាំងជនបង្កទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

img_1018 img_1034 img_1030 img_1028

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print