បុរសបែកថ្នាំរត់ឡើងដំបូលកុដ្ឋិលោកផ្អើលពេញវត្តស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ឥទិ្ធពលថ្នាំញៀនធ្វើអោយបុរសម្នាក់បែកថ្នាំវង្វងវង្វន់រត់ឡើងលើដំបូលកុដ្ឋិលោក ហក់ចុះហក់ឡើង ហើយស្រែកថា “មានគេយកប្រពន្ធខ្ញុំមកដេកនៅផ្ទះសំណាក់” ហើយក្នុងដៃ កាន់ដំបងមួយទៀត ធ្វើអោយភ្ញាក់ផ្អើលភិតភ័យយ៉ាងខ្លាំង ។

ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បុរសបែកថ្នាំនោះបាននិយាយប្រាប់សមត្ថកិច្ចទាំងមមីមមើថា ខ្លួនមានឈ្មោះ បរ អាយុមិនចាំ ទេ ហើយជាអ្នកលើកអីវ៉ាន់នៅផ្សារនាគមាស ស្នាក់នៅផ្ទះជួលក្នុងបុរីលឹមឈៀហាក់ជាមួយ ប្រពន្ធ មានស្រុកកំណើត សុ្រកបាភ្នំ ខេត្តព្រៃវែង ហើយខ្លួនមកវត្តស្ទឹងមានជ័យ នេះគឺដើម្បីស្វែងរកប្រពន្ធទៅលួចដេកនៅផ្ទះសំណាក់ ។

បន្ទាប់ពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុហើយបានលួងលោមយកទៅប៉ុស្តិ៍ដើម្បីធ្វើការអប់រំ ៕

12-2-2016-29

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print