ឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន២១នាក់ រឹបអូស២១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីលោកខាំ សុផារី ព្រះរាជអាជ្ញារង និងលោកដួង សារី ជាក្រឡាបញ្ជី ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែបានចុះបង្ក្រាបទីតាំងចែកចាយ និងសេពគ្រឿងញៀនមួយកន្លែង ឃាត់មនុស្ស២១នាក់ និងរឹប អូសថ្នាំញៀ១៣ កញ្ចប់ ព្រមទាំងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន ។

ការបង្រ្កាបគ្រឿងញៀនដោយកម្លាំងសមត្ថកិច្ចចម្រុះនេះបានប្រព្រឹត្តទៅកាលពី វេលាម៉ោង២ និង៣០រសៀលថ្ងៃទី១ ធ្នូ ឆ្នាំ២០១៦ នៅចំណុចសំណង់អនាធិបតេយ្យនៅលើផ្លូវជាតិលេខ៥ ក្រុម១៤ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងពីចំណុចកើតហេតុខាងលើសម្បូរដោយក្មេងប្រើប្រាស់គ្រឿងញៀន និងមានអ្នកមកចែកចាយថ្នាំញៀនផងដែរនោះ ទើបអាជ្ញាធរមូលដ្ឋានបានសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅឆែកឆេរ ទីតាំងមួយនេះហើយបានឃាត់ខ្លួនជនសង្ស័យសរុប២១នាក់ ក្នុងនោះមានស្រី៦នាក់ និងមានអ្នកជួញដូរពីរនាក់និងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌.សថ្លាចំនួន១៣កញ្ចប់ថង់តូចនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង២១នាក់ ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

%e1%9e%80%e1%9f%92%e1%9e%98%e1%9f%81%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print