ទូរទស្សន៍ប្រភេទSamsung Frame TV ដាក់លក់ក្នុងតម្លៃចាប់ផ្ដើមពី២០០០ដុល្លារសហរដ្ឋអាមេរិក

ក្រុមហ៊ុនSamsungបានអួតពីទូរទស្សន៍Frame ដែលមានស៊ុមជុំវិញអេក្រង់ ដោយមើលទៅដូចជាផ្ទាំងរូបភាពបិតនៅលើជញ្ជាំង សម្រាប់តាំងលម្អនៅក្នុងគេហដ្ឋាន ។ ត្រឡប់មកវិញនៅក្នុងពិព័រណ៍CES ឆ្នាំនេះហើយ ឥឡូវនេះយើងអាចបញ្ជារទិញបានហើយ ។ Frame TVនឹងចាប់ផ្តើមលក់នៅក្នុងតម្លៃ១៩៩៩ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទំហំ៥៥អ៊ីញ ខណៈពេល ដែលប្រភេទ៦៥អ៊ីញ ដោយនឹងដាក់លក់នៅក្នុងតម្លៃ២៧៩៩ដុល្លារសហរដ្ឋអាមេរិក ។
ទូរទស្សន៍Frameនេះត្រូវបានអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនជ្រើសពណ៌កញ្ចក់ និងសម្ភារៈបន្ថែម ដោយគ្រាន់តែបន្ថែមលុយចំនួន២០០ ឬ ២៥០ដុល្លាសហរដ្ឋអាមេរិក ដែលវាអាស្រ័យទៅលើទំហំរបស់ទូរទស្សន៍ ។
អតិថិជននឹងមានសិទ្ធិចូលដំណើរការទៅ១០០គំនូរ និងរូបថតចាប់ពី៣៧សិល្បករ និងអ្នកថតរូប ដើម្បីដាក់ជាផ្ទាំងរូបភាព នៅពេល ដែលពួកគេឥតមើលទូរទស្សន៍ នោះវានឹងចូលទៅក្នុងArt Store ដើម្បីទទួលបានរូបភាពបន្ថែមទៀត ។ ទូរទស្សន៍Samsung Frame TV ជាប្រភេទ៤K HDRមានរន្ធHDMI និងរន្ធUSB ចំនួន៣ ។
លោកអ្នកអាចបញ្ជារទិញបានតាមរយៈគេហៈទំព័រwww.samsung.com នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះតទៅ ៕ ហេង លក្ខិណា
IMG_3355
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print