ហាងArmaniបានច្នៃម៉ូដនាឡិកាឆ្លាតវៃចុងក្រោយបំផុតនៅលើAndroid Wear

ប្រភេទEmporio Armaniជាប្រភេទទាន់សម័យ ដែលទទួលបានការគាំទ្រនៅផលិតផលថ្មីចុងក្រោយគេបង្អស់នោះ គឺនាឡិកាAndroid Wear bandwagon ។ ក្នុងសប្ដាហ៍ថ្មីៗនេះ ក្រុមហ៊ុនបានដាក់បង្ហាញនាឡិកាឆ្លាតវៃដំបូងរបស់ខ្លួននៅឯMilan Fashion និងតារាចម្រៀងShawn Mendes ដែលជាពិធីករ សម្រាប់កម្មវិធីនេះ ។
នាឡិកាឆ្លាតវៃនេះមានចំនួន៣០០ប្រភេទ ដែលជាក្រុម នៃFossil Groupនឹងគ្រោងចេញលក់នៅក្នុងឆ្នាំនេះ ហើយនឹងមានវត្តមាននៅថ្ងៃទី២៤ ខែកញ្ញាតាមរយៈគេហៈទំព័ររបស់ហាងArmani និងតាមបណ្ដាហាងលក់រាយ និងអ្នកលក់រាយ ដែលបានសហការជាមួយគ្នា ។
Fossil Groupក៏បានផ្តោតទៅលើប្រភេទនាឡិកាAndroid Wear ខណៈពេលដែលEmporio Armani collection នឹងមានមុខអេក្រង់នាឡិកាអាចប្តូរតាមបំណងអ្នកប្រើប្រាស់ ដើម្បីបំពេញបន្ថែមដល់សោភ័ណភាពតួរាងកាយរបស់ប្រភេទយីហោ ។ ហាងArmaniនឹងផ្តល់ជូននូវខ្សែនាឡិកា សម្រាប់ផ្លាស់ប្តូរចំនួន៨ ដែលអាចប្រើជាមួយនឹងនាឡិកានេះបាន ។ បើឥតដូចនេះទេ នាឡិកានេះហាក់ដូចជាAndroid Wear ២.០ deviceធម្មតាមានន័យថា វានឹងតាមដាន សកម្មភាពរបស់អ្នក និងជូនដំណឹងអ្នកពីទូរស័ព្ទដៃឆ្លាតវ៉ៃរបស់អ្នក ហើយអនុញ្ញាតឱ្យអ្នកប្រើនឹងGoogle Assistant បានទៀត ។ វាបំពាក់ដោយប្រពន្ធ័ដំណើរការSnapdragon Wear ២១០០ ដែលជារឿងធម្មតាផងដែរ ។ នៅក្នុង ចំណោមនាឡិកាឆ្លាតវៃចុងក្រោយបង្អស់របស់Android ក៏ដូចជាមានអេក្រង់AMOLEDផងដែរ ។
Emporio Armaniឥតទាន់បានប្រាប់ពីតម្លៃនាឡិកាឆ្លាតវៃនេះនៅឡើយទេ ប៉ុន្តែបានប្រាប់ពីតម្លៃនាឡិកាHybrid smartwatch ដែលប្រភេទអេក្រង់ធម្មតាឥតមែនជាពពួកអេក្រង់Touchscreenនោះទេ ហើយប្រភេទនេះមានតម្លៃ២០០ និង៣៧៥ដុល្លារសហរដ្ឋអាមេរិក ។ ហេងលក្ខិណា
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print