ក្រុមហ៊ុនKodak កំពុងលក់Tablet Android នៅអឺរ៉ុប

ក្រុមហ៊ុនKodakបានប្រកាសកាលពីខែកុម្ភៈថា «ខ្លួននឹងធ្វើការជាមួយនឹងក្រុមហ៊ុនArchos ដើម្បីផលិតនូវTablet ប្រព័ន្ធប្រតិបត្តិការAndroid របស់ខ្លួន សម្រាប់ទីផ្សារអឺរ៉ុប ហើយសព្វថ្ងៃនេះយើងបានឃើញជាលើកដំបូងនូវKodak Tablet៧ និងTablet១០» ។
Tabletទាំងពីរនេះប្រដាប់ថតរូបមុខទំហំ២MP និងក្រោយ៨MP ។ ផ្ទុយទៅវិញ Kodak ហាក់ដូចជាកំពុងជម្រុញផ្នែកsoftware ថតរូបរួមទាំងកម្មវិធីរូបភាពCyberlinkជាច្រើន និងSnapseedរបស់Google ដែលបានតម្លើងជាមុនទៅលើឧបករណ៍ ។
អ្នកកំពុងសម្លឹងមើលឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid ដែលមានតម្លៃថោកនោះគឺ Tablet១០ ទំហំ១០.១ អ៊ីញគ្របដណ្តប់ដោយអេក្រង់ទំហំ៧២០p និងTablet៧ ផ្តល់ជូននូវគុណភាពអេក្រង់១០២៤ x ៦០០ ។ Tablet១០ មានថ្មទំហំ៦០០០mAh ដែលធំជាង២៥០០mAh របស់Tablet៧ ។ ឧបករណ៍ទាំងពីរនេះគឺដូចគ្នាបេះបិទបំពាក់ដោយប្រព័ន្ធដំណើរការ Quad-core Mediatekមាន RAM ១GB និងAndroid Nougat ហើយមានរូបរាងខាងក្រៅស្រោបដោយពណ៌លឿងជានិមិត្តសញ្ញារបស់ក្រុមហ៊ុនKodak ។
Tabletទាំងពីរនេះនឹងមានវត្តមាននៅចុងខែនេះ នៅក្នុងទ្វីបអឺរ៉ុប សម្រាប់តម្លៃ€៧៩,៩៩ ដែលមានតម្លៃប្រហែល៨៩ ដុល្លាសហរដ្ឋអាមេរិក និង€ ១១៩,៩៩ ដែលមានតម្លៃប្រហែល១៣៣ដុល្លារសហរដ្ឋអាមេរិក ៕ ហេងលក្ខិណា
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print