ក្រុមហ៊ុនNokiaបានបញ្ចប់ការប្តូរឈ្មោះ និងការបង្ហាញផលិតផលសុខភាពឌីជីថលថ្មីចំនួន២

កាលពីដើមឆ្នាំនេះនៅឯព្រឹត្តិការណ៍របស់ក្រុមហ៊ុនNokia នៅក្នុងសមាជទូរស័ព្ទដៃពិភពលោក ដោយក្រុមហ៊ុននេះបានប្រកាសថា «ឧបករណ៍គ្របគ្រងសុខភាពរបស់ពួកគេនឹងត្រូវផ្ទេរទៅឱ្យក្រុមហ៊ុនNokia» ។ នាពេលបច្ចុប្បន្ននេះ ផលតិផលទាំងនេះបានបញ្ចប់ការផ្លាស់ប្តូរទៅក្រុមហ៊ុនNokia ហើយឥឡូវនេះវាអាចរកបាននូវភាពខុសគ្នាគួរឲ្យកត់ សម្គាល់មួយចំនួន។
សម្រាប់ការចាប់ផ្តើមឥឡូវនេះ មានផលិតផលថ្មីចំនួន២ ។ ជញ្ជីងថ្លឹងគីឡូថ្មីរបស់ក្រុមហ៊ុនNokia មានតម្លៃ៥៩.៩៥ ដុល្លារសហរដ្ឋអាមេរិក ខណៈពេល ដែលWithings Bodyដើម ត្រូវបានប្តូរឈ្មោះទៅជា Body+ ។ ជញ្ជីង Body Cardio scale នៅតែអាចរកបានក្រោមស្លាកឈ្មោះNokia ថ្មី ។ ក្រុមហ៊ុនNokia ក៏បានណែនាំពីឧបករណ៍ BPM+ ជាស៊េរីខ្ពស់ នៃម៉ូនីទ័រវាស់សម្ពាធឈាម ដែលមានស្រាប់របស់Withings មានតម្លៃ១២៩.៩៥ដុល្លារសហរដ្ឋអាមេរិក ដែលមានខ្សែក្រវ៉ាត់ទន់ថ្មី ។ ឧបករណ៍ផ្សេងទៀត ដើម្បីធ្វើឲ្យការផ្លាស់ប្តូរមានរួមបញ្ចូលនូវកម្មវិធីGo ដែលជាសកម្ម ភាពទាក់ទងទៅនឹងsleep tracker, Home, វីឌីអូ និងម៉ូនីទ័រគុណភាពខ្យល់ និងThermo ដែលជាទែរម៉ូម៉ែត្រ បណ្តោះអាសន្ន ។
ក្រុមហ៊ុនNokia ក៏ត្រូវបានគេផ្លាស់ប្តូរHealth Mate app របស់Withing ដែលប្រមូលព័ត៌មានពីឧបករណ៍ ដើម្បីផ្តល់ការយល់ដឹងអំពីទម្ងន់,សកម្មភាព, ចលនា និងសម្ពាធឈាម ។ បច្ចុប្បន្នកម្មវិធីនេះមានកម្មវិធីរុករកសុខភាពល្អប្រសើរជាងមុន ។ កម្មវិធីសុខភាពរយៈពេលចំនួន៨សប្តាហ៍ និងមាតិកាផ្ទាល់ខ្លួន និងកម្មវិធីថ្មីចំនួន៥គឺ៖ Sleep Smarter, Better Body (សម្រាប់ការបញ្ជាទិញជាមុន), Pregnancy Tracker, Healthier Heart និង Leader board ។
ផលិតផលសុខភាពឌីជីថលរបស់ក្រុមហ៊ុនNokia ឥឡូវនេះអាចទិញបាននៅតាមរយៈគេហៈទំព័រ health.nokia.com និងផលិតផល ដែលអាចជ្រើសរើសបាននៅក្នុងគេហៈទំព័រAmazon, Best Buy, និង Bed, Bath & Beyond ៕ ហេងលក្ខិណា
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print