ខេត្តព្រះវិហារ ៖ វេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ ខេត្តព្រះវិហារ និងផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក របស់ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់អំពីតម្រូវការចាំបាច់ក្នុងការធានាថា រាល់ការបែងចែកធនធាន និងការវិនិយោគរបស់ខេត្ត គឺត្រូវតែមានតម្លាភាព គណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមក៏បានជំរុញឲ្យអ្នកចូលរួមទាំងអស់ផ្តល់នូវការពិគ្រោះយោបល់ប្រកបដោយការទទួលខុសត្រូវ និងមានទស្សនៈវែងឆ្ងាយ ដើម្បីកំណត់នូវគម្រោងអភិវឌ្ឍន៍នានា ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចសង្គមក្នុងខេត្តស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ សិលា