សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់មកធ្វើការអប់រំ

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ យកមកធ្វើការអប់រំ នៅក្នុងក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥។

សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង បានធ្វើការចេញល្បាត ចល័ត ហើយបានឃាត់ជនជាតិវៀតណាម មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀងចំនួន ០២នាក់ ស្រី ០១នាក់។

ប្រភពបន្តថា បច្ចុប្បន្នកម្លាំងជំនាញបានធ្វើកំណត់ហេតុដកហូតសន្លឹកឆ្នោតវៀតណាមចំនួន ២៧២ សន្លឹក និងបានធ្វើកិច្ចសន្យាអប់រំណែនាំ អោយបញ្ឈប់មករកស៊ីលក់ឆ្នោតវៀតណាមនៅក្នុងក្រុងស្វាយរៀងបន្តទៀត ហើយបានអោយវិលត្រឡប់ទៅប្រទេសដើមវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print