មន្ត្រី អាមេរិកអះអាង ថា លោក Trump បាន អនុម័ត ឱ្យផ្តល់ ព័ត៌មាន ស៊ើបការណ៍ ដល់ អ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ កាលពីថ្ងៃទី ១ ខែតុលា តាមម៉ោងក្នុងតំបន់ មន្ត្រីអាមេរិកបាននិយាយថា លោក Trump ប្រធានាធិបតីអាមេរិកបានអនុម័តឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់និងមន្ទីរបញ្ចកោណផ្តល់ព័ត៌មានស៊ើបការណ៍ ដល់អ៊ុយក្រែន ដើម្បីគាំទ្រដល់ការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។

កាសែត Wall Street Journal បានចុះផ្សាយអត្ថបទថា វិធានការនេះមានន័យថា យោធាអ៊ុយក្រែនអាចនឹងទទួលបានទិន្នន័យកំណត់គោលដៅច្បាស់លាស់បន្ថែមទៀតនាពេលអនាគត ហើយនឹងពង្រីកក្របខ័ណ្ឌវាយប្រហារចំពោះគោលដៅដ៏ជ្រៅនៅក្នុងដែនរុស្ស៊ី។ មន្ត្រីអាមេរិករូបនេះក៏បានទម្លាយដំណឹងទៀតថា អាមេរិកបាននិងកំពុងដាស់តឿនឱ្យប្រទេស ជាសម្ព័ន្ធមិត្តអង្គការណាតូចាត់វិធានការដូចគ្នានេះដែរ។អត្ថបទនេះបានបញ្ជាក់ថា ការពង្រីកការចែករំលែកព័ត៌មានស៊ើបការណ៍ជាមួយអ៊ុយក្រែន ត្រូវបានគេចាត់ទុកថាជាសញ្ញាថ្មីបំផុតនៃការបង្កើនការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសអ៊ុយក្រែន៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print