នគរបាលស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបីនាក់ករណីប៉ុនប៉ងលួច

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកបាទីបានឃាត់ខ្លួនជន សង្ស័យ៣នាក់ តាមបណ្តោយដងផ្លូវជាតិលេខ២ នៅ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ករណីប៉ុនប៉ងអំពើលួច(លួចសម្ភារៈទ្រព្យសម្បត្តិ)។

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០២ និង ៣០នាទីរំលងអាធ្រាត កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានល្បាតក្នុងភូមិសាស្ត្រស្រុកបាទី បានប្រទះឃើញមនុស្ស៣នាក់គួរឱ្យសង្ស័យ ក៏បានឃាត់ឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈមួយចំនួនគួរឱ្យសង្ស័យ ភ្លាមនោះកម្លាំងក៏បានខ្លួនទាំង០៣ នាក់ខាង លើមកសាកសួរនៅអធិការដ្ឋាន។

១/.ឈ្មោះ សោម សុខវិសាល ហៅជ្រូក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់គងថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន),២/.ឈ្មោះ ធឿន ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកជ្រៃ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)និង ៣/. ឈ្មោះ ផាត់ សុភាព ហៅវ័ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកជ្រៃ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។

យោងតាមចម្លើយរបស់ជនសង្ស័យទាំង០៣នាក់ខាង លើ ថាពិតជាមានបំណងធ្វើសកម្មភាពលួចសម្ភារៈ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ពេលពួកខ្លួនមានឱកាសពិតប្រាកដមែន។

...

ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ព្រមទាំងដកហូតវត្ថុតាងបានម៉ូតូចំនួន០១គ្រឿង និងសម្ភារៈឧបករណ៍សម្រាប់ធ្វើ សកម្មភាពមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print