មនុស្ស ៣៦ នាក់បានស្លាប់ ការខូចខាត គិតជាទឹកប្រាក់ជាង ១១.៤០០ ពាន់លានដុង ដោយសារព្យុះ Bualoi

ចែករំលែក៖

ព្យុះ Bualoi បានសម្លាប់មនុស្ស 36 នាក់ បាត់ខ្លួន 21 នាក់ ភាគច្រើនដោយសារព្យុះ ការរអិលបាក់ដី ទឹកជំនន់ ការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតគឺនៅទីក្រុង Ha Tinh ដែលមានទឹកប្រាក់ចំនួន 6,000 ពាន់លានដុង។

នាយកដ្ឋានគ្រប់គ្រងទំនប់វារីអគ្គិសនី និងការពារគ្រោះធម្មជាតិ (ក្រសួងកសិកម្ម និងបរិស្ថាន) បានឲ្យដឹងថា គិតត្រឹមព្រឹកនេះ ក្រៅពីចំនួនអ្នកស្លាប់ និងបាត់ខ្លួន ព្យុះនេះ បានបង្កឲ្យមនុស្សចំនួន ១៤៧នាក់រងរបួស។ ផ្ទះ១៦០ខ្នងបានរលំ ផ្ទះជិត១៥៥.០០០ខ្នងរងការខូចខាត។ ផ្ទៃដីកសិកម្មជាង ៥១.០០០ ហិកតា ជលផល ១៣.៤០០ ហិកតា សត្វពាហនៈ ១.៦០០ ក្បាល មាន់ ៤០៥.០០០ ក្បាល ត្រូវបានជន់លិច និងងាប់។
ជាមួយគ្នានេះ ការវាយប្រហារនៃព្យុះខាងលើ បានបំផ្លិចបំផ្លាញផ្លូវ សាលារៀន និងសំណង់ផ្សេងៗទៀត ហើយបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនរាប់ពាន់គ្រួសារ។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Bualoi បានបោកបក់មកដល់តំបន់ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ យោងតាមការព្យាកររបស់អាជ្ញាធរវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះ Bualoi មានទំហំប្រមាណ៤៣៥.៨០លានដុល្លារ កើនឡើងពីការព្យាករក្នុងរបាយការណ៍ កាលពីថ្ងៃពុធ ដែលមានទំហំ៣០៣លានដុល្លារ៕

...

រូបថត​:vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print