ព្រលានយន្តហោះទីក្រុងហាណូយ រងការជន់លិចខ្លាំង ដោយសារតែព្យុះទីហ្វុង Bualoi

ចែករំលែក៖

ទីក្រុងហាណូយ ៖  ព្យុះទីហ្វុង Bualoi ដែលបានវាយប្រហារវៀតណាម កាលពីដើមសប្តាហ៍នេះ បានបណ្តាលឱ្យមានការជន់លិច នៅពាសពេញតំបន់ចន្លោះភាគកណ្តាលនិងភាគខាងជើងប្រទេសមួយនេះ រួមមានទាំងនៅរដ្ឋធានីហាណូយ។

នៅទីក្រុងហាណូយ ផ្លូវជាច្រើនត្រូវបានជន់លិចដូចជាទន្លេ ខណៈសូម្បីតែអាកាសយានដ្ឋានអន្តរជាតិប្រចាំរដ្ឋធានីមួយនេះ គឺ Noi Bai International Airport ក៏ត្រូវបានទឹកលិចធ្ងន់ធ្ងរផងដែរ ជាហេតុនាំជើងហោះហើររាប់សិប ត្រូវបានផ្អាក ឬពន្យារពេល។

នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលានេះ អាជ្ញាធរវៀតណាម បានចេញរបាយការណ៍ថា ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះ Bualoi មានទំហំខ្ទង់ ១១.៥ទ្រីលានដុល្លារ ឬ៤៣៥.៨០លានដុល្លារ កើនឡើងពីការព្យាករក្នុងរបាយការណ៍ កាលពីថ្ងៃពុធ ដែលមានទំហំ ៣០៣លានដុល្លារ។ រីឯតួលេខមនុស្សស្លាប់គឺ៣៦នាក់ និងបាត់ខ្លួន២១នាក់។ 

ដោយឡែកនៅថៃជួបគ្រោះផ្ទួនៗ ! បាក់ផ្លូវនៅថៃថ្មីក្នុងខេត្តឈុនបុរីជម្រៅ ៣ម៉ែត្រ បណ្តោយ១០ម៉ែត្រ ! 

យោងតាមកាសែតថៃកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ផ្លូវថ្មីមួយទៀតស្ថិតក្នុងខេត្តឈុនបុរីបានបាក់ស្រុត ជម្រៅជាង៣ម៉ែត្រ បណ្តោយ១០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប់នឹងស្ពានឆ្លងប្រឡាយ។ បឋមនៅមិនទាន់មានរបាយការណ៍អំពីការខូចខាតនោះទេ។ ភ្លាមៗថៃបានបញ្ជូនគ្រឿងចក្រ និងមន្ត្រីជំនាញដើម្បីធ្វើការជួសជុលទប់ស្កាត់កុំឲ្យបាក់ស្រុតកាន់តែខ្លាំងឡើង៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print