សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលកម្ពុជាចង់បានគឺការរក្សាបទឈប់បាញ់ហើយស្វែងរកដំណោះស្រាយដើម្បីវិលមករកប្រក្រតីឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ លោក Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នរវាងបញ្ហាព្រំដែនកម្ពុជានិងថៃដោយសម្តេចតេជោបានពន្យល់អំពីរឿងរ៉ាវនៃការកើតឡើង ហើយនិងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននិងកំពុងតែធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញដែលជាជំហររបស់កម្ពុជា។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាចង់បានគឺការរក្សានូវបទឈប់បាញ់ឱ្យបានហើយឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានអរគុណចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ីនៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសសម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានបំពេញតួនាទីយ៉ាងរហ័ស និងលឿនក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ។

លើសពីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាល ជាពិសេសការដឹកនាំរបស់សម្តេចក្នុងការនាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងការធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដែលបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល រហូតដល់ប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នកម្ពុជាមានមេដឹកនាំថ្មីដែលជាអ្នកជំនាន់ក្រោយកំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់និងដើរយ៉ាងលឿនក្នុងការដឹកនាំឱ្យប្រទេសកម្ពុជារីកចម្រើនទៅមុខទៀត។

ឱកាសនោះ លោកប្រធានប្រតិភូ សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បានសំដែងនូវការអរគុណចំពោះសម្តេចតេជោដែលបានចែករំលែកនិងពន្យល់យ៉ាងក្បោះក្បាយនិងគ្រប់ជ្រុងជ្រោយពីទិដ្ឋភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីអតីតកាល និងទិដ្ឋភាពនៃបញ្ហាវិវាទព្រំដែនរវាងកម្ពុជានិងថៃនាពេលបច្ចុប្បន្នហើយ លោកសង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសទាំងពីរនឹងអាចដោះស្រាយបានដោយសន្តិវិធីខាងមុខ ហើយសង្ឃឹមថា សន្តិភាពនឹងកើតមានឡើងវិញសម្រាប់ប្រទេសទាំងពីរ។

...

ជាមួយគ្នានេះលោក ក៏បានកោតសរសើរចំពោះភាពរីកចម្រើននិងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសឯកឧត្តមពិតជាមានសំណាងដែលបានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ដែលមានភាពធំទូលាយដែលបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជាហើយ ឯកឧត្តមក៏បានសរសើរចំពោះការរីកចម្រើននៃទីក្រុងភ្នំពេញផងដែរ៕
ដោយ ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print